តារាខ្មែរ៣ដួងបាត់បង់អ្នកម្តាយដោយសារកូវីដ -១៩

ភ្នំពេញ:មកដល់ពាក់កណ្តាលឆ្នាំ២០២១នេះគឺមា នអ្នកសិល្ប:ប្រុស-ស្រីល្បីៗរបស់ខ្មែរចំនួន៣នាក់ហើយដែលជួបទុក្ខធំដោយសារបាត់បង់អ្នកម្តាយជាទីស្រលាញ់ព្រោះតែជំងឺកូវីដ-១៩។

ចំពោះតារាចម្រៀងប្រុស-ស្រីទាំង៣ដួងដែលបាត់ បង់អ្នកម្តាយជាទីស្រលាញ់ដោយសារជំងឺកូវីដ-១ ៩ដ៏កាចសាហាវផ្តាច់យកសង្ខានោះរួមមាន,

១. តារាចម្រៀងកញ្ញា វី ឌីណែតនិងក្រុមគ្រួសារបា នជួបទុក្ខជាទម្ងន់ព្រោះអ្នកម្ដាយជាទីស្រឡាញ់បា នទទួលមរណភាពកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០ ២១ក្នុងជន្មាយុ៦២ឆ្នាំដោយសារតែជំងឺកូវីដ-១៩។

២.តារាកំប្លែងកញ្ញា ស្រីពីនបានជួបទុក្ខដ៏ក្រៀមក្រំនិងសោកសៅដូចគ្នាដោយសារអ្នកម្ដាយជាទីស្រ ឡាញ់បានទទួលមរណភាពក្នុងវ័យ៦២ឆ្នាំកាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២១នៅមន្ទីពេទ្យរុ ស្ស៊ីព្រោះជំងឺកូវីដ-១៩។

៣.តារាចម្រៀងលោក សន វិជ្ជបុត្រ និងក្រុមគ្រួសា រពេលនេះកំពុងទុក្ខធំព្រោះអ្នកម្តាយជាទីស្រលាញ់រប ស់លោកបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩កាលពីយប់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១ផ ងដែរ។

ដំណឹងនៃមរណ:ទុក្ខដ៏ក្រៀមក្រំនេះគេឃើញមានអ្នកគាំទ្រនិងមិត្តភក្តិសិល្ប:ដែលសិ្នទ្ធជាមួយតារាច ម្រៀងនិងសម្តែងប្រុស-ស្រីល្បីៗទាំងនោះសម្តែងការចូលរួមរំលែកទុក្ខដ៏សោកសៅនិងក្រៀមក្រំនេះគ្រប់ៗគ្នាជាមួយក្រុមគ្រួសារសព៕