
កាលពីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ វិចិត្រករដ៏ល្បីម្នាក់ដែលរស់នៅខេត្តសៀមរាប និងមានហ្វេសប៊ុកផេក Artists Cambodia បានចំណាយពេលពេញមួយយប់ ដើម្បីគូសរូបរបស់ប្អូនស្រីរបស់ ខេមរៈ សេរីមន្ត គឺកញ្ញា ខេមរៈ ស្រីពៅ ដែលទើបតែទទួលមរណៈភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។
ក្នុងនោះផងដែរ វិចិត្រករដ៏សង្ហារូបនេះ ក៏បាន Live វីដេអូដ៏វែង ចាប់ផ្តើមគូសទាំងពីដើម ប៉ុន្តែមិនទាន់បញ្ចប់ទេ នៅគូសបន្តរហូតទាល់តែដូចតែម្តង ជាពិសេសពេលគូសនោះក៏មានមហាជនសរសើរហើយសរសើរទៀតមិនដាច់ពីមាត់ឡើយ ហើយក៏ចង់ឃើញរូបគំនូដែលគូសចប់១០០%ផងដែរ។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យខួបគំរប់៧ថ្ងៃ សពតារាស្រី ខេមរៈ ស្រីពៅ ប្រព្រឹត្តទៅនៅថ្ងៃទី30ខែមករា ត្រូវថ្ងៃពុធវេលាម៉ោង4រសៀលតទៅ៕