មាស សាលី បំភ្លឺករណីគេយល់ច្រឡំថាបាត់បង់ជីវិតនៅក្រៅប្រទេស

ភ្នំពេញ៖តារាចម្រៀងលោក មាស សាលី កាលពីថ្មីៗនេះបានជួបទុក្ខធំក្នុងគ្រួសារដោយសាជីដូនទទួលមរណភាពប៉ុន្តែក៏មានការចុះផ្សាយដោយប្រើចំណងជើងធ្វើឱ្យមានការយល់ច្រឡំថារូបលោកបានស្លាប់ទៅវិញ។

លោក មាស សាលី ដែលបច្ចុប្បន្នកំពុងស្នាក់នៅសហរដ្ឋអាមេរិកបញ្ជាក់ដូច្នេះថា គួរបញ្ឈប់ទៅចំពោះទង្វើបំពុលសង្គមមួយចំនួនពីសំណាក់ផេកផ្សព្វផ្សាយមិនផ្លូវការ។លោកថាមកដល់ម៉ោងនេះពេលនេះលោមនៅមានជីវិតនៅឡើយទេ ។

លោក មាស សាលី បន្តថា ខ្ញុំមិនបានស្លាប់ដូចជាការចុះផ្សាយ ឬចរចាមអារ៉ាមមួយចំនួន ដែលយល់ច្រឡំនោះទេ។សូមមេត្តាបញ្ឈប់ទៅព្រោះវាគឺជាព័ត៌មានបំពុលសង្គមយ៉ាងពិតប្រាកដ ដោយសារអស់លោកដែលសរសេរចំណងជើងដើម្បីទាក់ទាញនេះធ្វើឲ្យគេជេរម៉ែទៅវិញទេ។

ការចេញមុខបកស្រាយរបស់លោកមាសសាលីនេះ ធ្វើឡើងបន្ទាប់ពីមានផេកបំពុលសង្គមមួយបានចែករំលែករូបភាពភ្ជាប់ចំណងជើងថាបាត់មុខតែមួយភ្លេតសោះស្រាប់តែលោក មាស សាលី ជួបនៅរឿងដ៏អកុសលបែបនេះទៅវិញ។ខណ:ដំណឹងនេះផ្ទុយពីការពិតទាំងស្រុង៕