សួស វីហ្សា បង្ហាញអារម្មណ៍នឹកអ្នកគាំទ្រក្រោយអវត្តមានឡើងឆាកជិត២ឆ្នាំ

ភ្នំពេញ៖ តារាចម្រៀងអ្នកនាង សួស វីហ្សា បានបង្ហាញអារម្មណ៍នឹកដល់អ្នកគាំទ្រ និងមិត្តភក្តិរួមការងារ បន្ទាប់ពីអវត្តមាននៅតាមឆាកតន្ត្រីអស់មួយសន្ទុះធំពោល គឺស្ទើរតែ២ឆ្នាំ ព្រោះបញ្ហាជំងឺកូវីដ-១៩។

អ្នកនាង សួស វីហ្សារៀបរាប់ថា នាងពិតជាមានការនឹករលឹកខ្លាំងចំពោះគ្រប់សកម្មភាពការងារ និងបណ្តាមិត្តភក្តិអ្នកគាំទ្រទាំងអស់គ្នា។ នាងលើកឡើងថា នឹកក្រុមហ៊ុន នឹក Studio នឹកឆាក នឹកភ្លេីង នឹកភ្លេង នឹកម៉ៃក្រូហ្វូន នឹកក្រុមការងារ នឹកមិត្តភក្តិបងប្អូនរួមអាជីព។

តារាចម្រៀងអ្នកនាង សួស វីហ្សា បានបន្តទៀតថា “នឹកសកម្មភាពការងារគ្រប់យ៉ាងដែលធ្លាប់តែធ្វេីពីមុនមក តែពេលវេលាហាក់មិនទាន់អំណោយផលសំរាប់ខ្ញុំទេ។ សភាពការណ៍ហាក់នៅតានតឹងសំរាប់ខ្ញុំ”។

អ្នកនាង សួស វីហ្សា បន្ថែមទៀតថាខ្ញុំសង្ឃឹមថាអ្វីៗនឹងឆាប់វិលត្រឡប់មកល្អប្រសេីរដូចដេីមវិញផងចុះ ប៉ុន្តែខ្លាចថាទំរាំតែពេលវេលាអំណោយផលសំរាប់ខ្ញុំប្រហែលខ្ញុំនឹងហួសដឺឡេបាត់ហេីយមេីលទៅ៕