តារាសម្តែង សួង សាខារ៉ានីត ដាស់តឿនមហាជនត្រូវរួមគ្នាការពារកុំចាត់កូវីដ-១៩

ភ្នំពេញ: តារាសម្តែងកញ្ញា សួង សាខារ៉ានីត ជាការកត់សម្គាល់នាងតែងធ្វើការអំពាវនាវឲ្យមហាជនប្រុង ប្រយ័ត្នពិសេសក៏បានផ្ញើសារលើកទឹកចិត្តអ្នកកើ តជំងឺកូវីដ-១៩ផងដែរ។

ជាក់ស្តែងស្របពេលដែលជំងឺកូវីដ-១៩កំពុងរាត ត្បាតកញ្ញា សួង សាខារ៉ានីត បានថ្លែងបែបនេះថាយើងមិនគួខ្លាចកូវីដ-១៩ទេតែយើងគួតែរួមគ្នាកាពាវិញទើបល្អ។នាងថាសាកគិតទៅមើលថាជំងឺគ្រុ នឈាមក៏អាចសម្លាប់ជីវិតមនុស្សបានដែរ។

តារាសម្តែង សួង សាខារ៉ានីត និយាយទៀតថារឿងដែលសំខាន់សូមបងប្អូនពង្រឹងស្មារតីរបស់យើងទាំ ងអស់គ្នាអោយរឹងពឹងឡើងស៊ូៗបងប្អូនខ្មែរយើង។តារាស្រី សួង សាខារ៉ានីត អំឡុងពេលផ្ទុះជំងឺកូវីដ- ១៩អាជីពសិល្ប:ត្រូវបានផ្អាក់ស្ទើរទាំងស្រុង។

សូមជម្រាបដែរថាតារាស្រី សួង សាខារ៉ានីត កន្លង មកក៏ត្រូវបានគេមើលឃើញថានាងជាតារាស្រីរប ស់ខ្មែរដែលតែងតែបង្ហាញការព្រួយបារម្ភអំពីបញ្ហាជំងឺកូវីដ-១៩ផងដែរ។ពិសេសនាងបានអំពាវនាវឲ្យមហាជនអនុវត្តន៍តាមការណែនាំ៣កុំ ៣ការពារ ៕