រំភើបណាស់!លោកយាយអាយុ៩៣ឆ្នាំបានជាសះស្បើយពីជំងឺកូវីដ-១៩

ភ្នំពេញ:តាមការបញ្ជាក់នៅលើផេកផ្លូវការរបស់នា យកដ្ឋានព័ត៌មានក្រសួងការពារជាតិលើកឡើងថាលោកយាយអាយុ៩៣ឆ្នាំដែលមានវ័យចំណាស់ជា ងគេនៅក្នុងមណ្ឌលព្យាបាលទួលពង្របានជាសះស្បើយពីជំងឺកូវីដ-១៩។

នៅលើផេកផ្លូវការរបស់នាយ កដ្ឋានព័ត៌មានក្រសួ ងការពារជាតិនាព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១ នេះបានបង្ហោះថាសូមអបអរសាទរលោកយាយអា យុ៩៣ឆ្នាំជាមនុស្សចាស់ជាងគេនៅក្នុងមណ្ឌលព្យាបាលទួលពង្របានជាសះស្បើយពីមេរោគកូវីដ- ១៩និងចាកចេញទៅផ្ទះវិញហើយ។

ដំណឹងនេះបានធ្វើឲ្យមហាជនរំភើបខ្លាំងក្រោយពេ លដែលលោកយាយអាយុ៩៣ឆ្នាំម្នាក់បានជាសះ ស្បើយពីជំងឺកូវីដ-១៩បន្ទាប់ ពីសម្រាកព្យាបាលដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ៕