សុខ រ៉ាស៊ី ជឿជាក់លើប្រព័ន្ធច្បាប់ផ្តល់យុត្តិធម៌ក្នុងករណីបណ្តឹងលោក អ៊ិន សុភិន ជំពាក់លុយជាង ១ម៉ឺនដុល្លារ

ភ្នំពេញ:ទោះបីជាពេលនេះករណីបណ្តឹងរបស់លោកលើលោក អ៊ិន សុភិននៅមិនទាន់មានតម្រុយយ៉ាងណាក្តីតែសម្រាប់ពិធីករ សុខ រ៉ាស៊ី បានបង្ហាញជំនឿលើប្រព័ន្ធច្បាប់និងផ្តល់យុត្តិធម៌ចំពោះលោកដែលជាជនរងគ្រោះ។

លោក សុខ រ៉ាស៊ី បានបញ្ជាក់ប្រាប់សារព័ត៌មានកាលពីថ្មីៗនេះថាករណីបណ្តឹងរបស់លោកលើថៅកែផលិតកម្មមហាហង្សលោក អ៊ិន សុភិន ពេលនេះកំពុងដំណើរការទៅតាមនិតិវិធីច្បាប់ព្រោះឯកសារទាំងអស់ត្រូវបានប្រគល់ជូនមេធាវីរបស់លោកជាអ្នករៀបចំអស់ហើយ។

លោក សុខ រ៉ាស៊ី បានថ្លែងថារឿងដែលលោក អ៊ិន សុភិន ជំពាក់លុយពុំសងនេះគឺលោករក្សាជំហមិនដើរថតក្រោយឡើយពោលគឺត្រូវតែធ្វើតាមច្បាប់ព្រោះលោកជឿជាក់ថាប្រព័ន្ធច្បាប់និងតុលាការនឹងជួយផ្តល់យុត្តិធម៌ដល់លោកដែលជាជនរងគ្រោះ។

លោក បន្តថាលោកបានសម្រេចប្តឹង លោក អ៊ិន សុភិន ដោយទាមទារសំណងដែលបានជំពាក់ចំនួន ១ម៉ឺន ៥ពាន់៧រយដុល្លារនិង លុយសងជំងឺចិត្តចំនួន២ម៉ឺនដុល្លារថែមទៀត។លោកថាការទាមទារលុយសងជំងឹចិត្តនេះដោយសារលោក អ៊ិន សុភិន បានធ្វើអោយលោកមានការខូចខាតច្រើនដែលបានអោយលោករត់ទៅចងការលក់ឡានលក់ផ្ទះដើម្បីយកលុយមកបង្វិលសងគេ។

ពិធីករលោក សុខ រ៉ាស៊ី បញ្ជាក់ទៀតថាលោកមិនអាចទុកឱកាសឲ្យអ្នកដែលជំពាក់លុយលោករួចខ្លួនទេព្រោះមើលទៅបុគ្គលនេះហាក់ផ្គើនមិនខ្លាចបាត់បង់កិត្តិយសនិងមានទំនូលខុសត្រូវឡើយ។លោកថាកន្លងមកលោកធ្លាប់សម្របសម្រួលច្រើនសារ ហើយរឿងសុំឲ្យគាត់សងលុយទោះមិនបានសងទាំងអស់ក៏ត្រឹងសងខ្លះៗសិនប៉ុន្តែបុគ្គលនេះហាក់មិនអើពើនិង ថែមទាំងបានប្លុកឆាតលោកចោលក្នុងន័យគេចវេសមិនដោះស្រាយ។

លោក សុខ រ៉ាស៊ី បន្ថែមថាគិតមកដល់ពេលនេះមា នរយ:ពេល១ឆ្នាំហើយដែលលោកអ៊ិន សុភិន ជំពាក់លុយសរុបមានចំនួន១៥៧០០ដុល្លារមិនទាន់សងដូច្នេះលោកជឿជាក់ថាច្បាប់នឹងជួយរកយុត្តិធម៌ជូនជងរងគ្រោះដូចលោកលើករណីបណ្តឹងលោក អ៊ិន សុភិន ពេលនេ។

ជុំវិញករណីនេះដែរលោក អ៊ិន សុភិន មិនទាន់អាចទាក់ទងដើម្បីសុំការបំភ្លឺបាននៅឡើយទេ។ដោយ ឡែកកាលពីថ្មីៗកន្លងទៅលោកអ៊ិន សុភិន គេសង្កេតឃើញលោកហាក់ដូចជាមិនខ្វល់ឬក្លាចការព្រមាននេះឡើយ។

ផ្ទុយទៅវិញលោកបែរជានិយាយបែបនេះថាមានរឿងថ្មីរហូតតែខ្ញុំទុកអោយផ្លូវច្បាប់ជាអ្នកដោះស្រាយចុះខ្ញុំមិនមានការបកស្រាយអី្វទេតេីចុងក្រោយទៅ ជាយ៉ាងម៉េច?។អរគុណចំពោះបងប្អូនដែលកង្វល់អំពីរឿងនេះតែហ៊ានធានាថាមិនមានរឿងអី្វទេ។

គួរបញ្ជាក់ថារឿងរ៉ាវរវាងលោក សុខ រ៉ាស៊ី និង លោក អ៊ិន សុភិន ខាងលើនេះបានកើតឡើងបន្ទាប់ពីលោក អ៊ិន សុភិន មិនបានទូទាត់លុយថ្លៃជួលឆាកនិងភ្លើងរបស់លោក សុខ រ៉ាស៊ី ដែលមានចំនួនជាង ១ម៉ឺនដុល្លារសម្រាប់ដំណើរកាលកម្មវិធីMiss Grand Cambodia ។