អតីតតារាកំប្លែង ឃ្មឹប រកបានស្នេហ៍ថ្មីស្អំបេះដូង

ភ្នំពេញ:អតីតតារាកំប្លែងនាង ឃ្មឹប បន្ទាប់បាត់មុខពីសិល្ប:មួយសន្ទុះធំនិងធ្លាក់ខ្លួនដុនដាបខ្លាំងថ្មីៗនេះក៏ស្រាប់តែធ្លាយដំណឹងរកបានគូស្នេហ៍ថ្មីស្អំបេះដូង។

អ្នកនាង រ៉េន សុធារី ហៅ ឃ្មឹប ជាអតីតតារាកំប្លែងស្ថិតក្នុងក្រុមរបស់នាយកុយនឹងត្រូវជាអតីតភរិយា របស់នាយហុងដា។កន្លងមកធ្លាប់ល្បីធ្លាក់ខ្លួនដុន ដាបដល់ថ្នាក់ចង់រហូតប៉ងលោតទឹកផ្តាច់សង្ខារខ្លួនឯងបង្កការភ្ញាក់ផ្អើលដល់មហាជនផងដែរ។

យ៉ាងណាមិញក្រោយឆ្លងកាត់ព្យុះភ្លៀងជាច្រើននៅ ក្នុងជីវិតស្រាប់តែពេលនេះមានការទម្លាយរូបថតកៀកកើយរបស់អ្នកនាង ឃ្មឹប ជាមួយនឹងបុរសវ័យ ក្មេងម្នាក់ដោយភាពស្អិទ្ធស្នាលនឹងផ្អែមល្ហែមបំផុត ។

តាមរយ:រូបភាពនេះដែរត្រូវបានប្រភពមួយចំនួនបង្ហើបថាជាការសាងស្នេហ៍ថ្មីរបស់ ឃ្មឹបនិងគូស្នេ ហ៍វ័យក្មេងក្រោយបានបង់ស្នេហាជាច្រើនឆ្នាំកន្លង មកនេះ។កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៥ខែកក្កដានេះមិ នអាចស្វែងរកការសួរនាំពីអ្នកនាង ឃ្មឹប បាននៅ ឡើយទេ៕