ពុទ្ធោ!! មិនបង្អង់យូរ G-Devith វ៉ៃ Morno Morano «អាកាក DISS» ចុកឈាមលើសមុន

បទចម្រៀង Diss Music ភាសាខ្មែរយើងហៅឱ្យចំថា ចម្រៀងឌៀលគ្នា ចាប់ផ្តើមចេញជាបន្តបន្ទាប់ ជាពិសេសគឺរវាងលោក G-Devith និង ខ្មែរ១ជីវិត ដោយពួកគេទាំងពីរនៅតែបន្តបង្ហាញសាច់ដុំដាក់គ្នា ដោយលោក ខ្មែរ១ជីវិត ចេញបទ “ប៉ារូពិឃាដ” ឯលោ G-Devith ចេញបទ “Rest in Hell” ឆ្លើយតបទៅ ខ្មែរមួយជីវិត វិញ។

កាន់តែភ្ញាក់ផ្អើលបំផុត រហូតធ្វើឱ្យអ្នកស្ដាប់ដាច់បាយដាច់ទឹក ខ្លះអត់ងងុយដេក ដោយតែតភាគតារារ៉េបទាំងពីរ ទាំងបី ទាំងបួន សំពងគ្នាយ៉ាងរណ្ដំ។ ដូចជាទំនង ក្រុមរបស់លោក ខ្មែរ១ជីវិត ដែលមានឈ្មោះថា “Morno Morano II” បានចេញសម្រៀងតបទៅ G-Devith ដោយទាំងលោក ម៉ៃ សុគន្ធ ទៀត។ ហើយព្រឹកនេះវិញ គឺ G-Devith ដាក់បទថ្មីវិញទៀតហើយ គឺបទ “DiIT-WAY SLAB & KILL អាកាក DISS” ម្តងនេះគឺតបទៅ “Morno Morano II” វិញតែម្តង៕

ចង់ដឹងថាយ៉ាងណាសូមទស្សនាវីដេអូខាងក្រោមនេះ៖