ក្អួតឈាម !! ម៉ៃ សុគន្ធ គ្មានគីឡូហ្នឹងគេ

Morano បានឌៀលតារាចម្រៀង ម៉ៃ សុគន្ធ យ៉ាងចុកឈាម តែតារាចម្រៀងរូបនេះ បែបជាប្រកាសប្ដឹង ដោយគ្មានសកម្មភាពចម្រៀងតបតទៅវិញ ដែលការប្រកាសបែបនេះ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនលាន់មាត់ថា ម៉ៃ សុគន្ធ គ្មានគីឡូហ្នឹងគេ អីចឹងកុំលូកអីល្អជាង នាំ​តែខ្មាសគេ។

អ្នកគាំទ្រម្នាក់លើកឡើងថា « ធ្វើជាមនុស្សកុំធ្វើដូចកង្កែបក្នុងអណ្តូងពេកប្រូ ជួយសម្លឹងមើលជុំវិញខ្លួនផងថាវាបែបណាហើយ អាយដលអ្នកឯងជួយជាតិបានអីខ្លះហើយបានខំសំញែងខ្លួនជាហ្វេនផ្កាប់មុខយ៉ាងនឹង គេឃើញខុសគេថាខុសហើយ វាមិនដែលអាណា មិនដែលលូកដៃជួយជាតិជួយសង្គម ជួយមនុស្សផងគ្រាន់តែដាក់ឈ្មោះខ្មែរ មានសិទ្ធិជេរដៀលគេថាស្រលាញ់ជាតិមិនដល់ខ្លួនទេ រឿងអាយដលអ្នកឯងមានរឿងអីនឹងអ្នកណាខ្ញុំអត់ខ្វល់ទេតែខ្ញុំឆ្ងល់មិចអាយដលអ្នកឯងប៉ិននជេរមេស ជេរសាហាវ ហើយជេរជា public ទៀត??ចង់សើចត្រង់គាត់ប្រាប់ខ្ញុំថាអាយដលគាត់ក្លាហានហ៊ាននិយាយការពិតមិនខ្លាចអ្នកណា ចឹងតើបានជាគាត់ជេរឆ្លងដែនពីក្រៅប្រទេសអត់មកឈរជេរនៅខ្មែរ»។

ហាហា..ក្រោយពីតារារ៉េបលោក Morano បានបញ្ចេញបទចម្រៀង ដែលមានចំណងជើង “សង្គម និងអាក្រពើ” ជាបទឌឺដងឲ្យ G-devith និង ម៉ៃ សុគន្ធនោះ។ មិនទាន់បានចេញបទស្រួលបួលផង ម៉ៃ សុគន្ធ ក៏បានប្រកាសថាប្តឹង Morano ដោយបានសរសេររៀបរាប់ថា៖ “វាជិតបានចូលទៅបំភ្លឺនៅប៉ុស្តិ៍នគរបាល ដូចនៅក្នុងរូបភាពវាហើយ ស្គាល់ទេច្បាប់បើលោកឯងនៅខ្មែរទេ កុំគិតថារួចខ្លួន។ ខ្ញុំមិនដែលស្គាល់ Morano អីហ្នឹងទេតែនេះជាលើកទីមួយហើយដែរទើបតែស្គាល់តាមបទចំរៀងមួយនេះ។ ហើយបទនេះអត្ថន័យមានន័យជ្រៅរហូតដល់ថ្នាក់ខ្ញុំមិនយល់ថាន័យចង់និយាយពីអី។ ប៉ុន្តែបើខ្ញុំដេកស្ដាប់មួយម៉ោងមុនបទនេះប្រហែលជាអាចអោយម្ចាស់បទជាប់គុកទីមួយយកឈ្មោះគេដាក់ក្នុងបទចំរៀង, ទីពីរ ជេរគេចំៗឈ្មោះ ដែរជាហេតុមានបទល្មើសដែលចែងក្នុងរដ្ឋធម្មនុញ្ញ​ និងបទគំរាមកំហែងដែលមានគ្រោងទុកមុនដើម្បីបង្កហិង្សា។ ហើយខ្ញុំមើលទៅចរិកអ្នក RAP មិនល្អស្ទើរតែ 99% ហើយបើតាមខ្ញុំមើលចរិកទៅតាមន័យបទចំរៀងច្រៀងឡើងវ៉ល់រកកាព្យជួនមិនឃើញលឺច្បាស់តែពាក្យជេរក្រៅពីនឹងសូន្យ”។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ២ម៉ោងក្រោយមកលោក Morano ក៏បានទទួលទូរស័ព្ទពីមេធាវីលោក ម៉ៃ សុគន្ធ ដើម្បីឲ្យលិខិតកោះហៅ។ ដោយ Morano បានឲ្យដឹងថា៖ “សុំផ្អាកការ Diss មួយរយៈសិន។ មិញនេះមានគេ call មកខ្ញុំថាជាមេធាវី លោក ម៉ៃសុគន្ធ ចង់បានអស័យដ្ឋានខ្ញុំ ដេីម្បីអោយលិខិតកោះហៅខ្ញុំ។ មានមេធាវីអីតែឯង ចាំខ្ញុំបញ្ចប់រឿងម៉ៃសុគន្ធនេះមួយសិន។ តេីគាត់ជាមនុស្សបែបណា?​ហាហាខ្លាចណាស់។ អោយ diss មែនអោយប្តឹងប៉ូលីសទេវេីយ។ បងប្អូនបេីមានភស្តុតាងកន្លែងគាត់shareហេីយជេរខ្ញុំចាំផ្ញេីអោយខ្ញុំតាម chat ផង។ អរគុណ លេងខូច”៕