មើលទៅ ពូ ឃ្លាំង ទ្រាំបានអត់ទេ …ក្រុមអ្នកណាគេចេះ???

ម្នាក់ៗកំពុងតែជក់ចិត្តដិតអារម្មណ៍ជាមួយចម្រៀងឌៀលគ្នាកប់មាត់ ដែលស្គាល់ថាជា Diss Truck ដែលមានគូប្រកួតចេញមកបើកឆាកបណ្ដើរៗដូចជា ខ្មែរមួយជីវីត ម័រណូ ប៉ះជាមួយ ជីដេវីត ប្រុសឡា និងមានអ្នកកាន់ជើងក្រុម ម៉ៃ សុគន្ធ។ តែអ្នកលេងបណ្ដាញសង្គមនៅមិនសុខចិត្ត ក៏ទៅដាស់ឱ្យ ពូឃ្លាំង ភ្ញាក់ពីដំណេកមកចូលរួមហ្នឹងគេដែរ។

គ្រប់កំពុងតែចាំសម្លឹងមើលថា តើពូឃ្លាំងស្ថិតនៅក្នុងក្រុមអ្នកណាមួយ ខ្មែរមួយជីវិត ឬ ជី ដេវិត។ ពូឃ្លាំងបានបង្ហើបថា «​ Lolz គេចាស់ហើយនៅនាំគេខូចទៀត ហ៊ិហ៊ិហ៊ិ »។ អូហូ ! ទំនងជាកំពុងតែជូរមាត់ខ្លាំងហើយទៅ។
កុំភ្លេចចាំទស្សនា និងទស្សទាយទាំងអស់គ្នាថា ពូឃ្លាំង Diss Truck ក្រុមអ្នកណា? សង្ឃឹមថា នឹងមានឆាប់ៗ…។