មរណ:ភាពផលិតករដ៏ឆ្នើមលោក ហ៊ុយ ពុធ ធ្វើសិល្បករ-សិល្បការិនីល្បីៗស្លុតចិត្តគ្រប់គ្នា

ភ្នំពេញ:ទន្ទឹមគ្នានៃដំណឹងមរណ:ភាពដ៏ក្រៀមក្រំនិងសោកសៅរបស់ផលិតករនឹងជាអ្នកដឹកនាំសម្តែងល្បីឈ្មោះរបស់ហង្សមាសលោក ហ៊ុយ ពុធ នោះគេសង្កេតឃើញមានអ្នកសិល្ប:ល្បីៗបង្ហាញការរន្ធត់ចិត្តគ្រប់គ្នា។

លោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ ដែលជាផលិតករដ៏មា នទេពកោសល្យក្នុងវិស័យភាពយន្តខ្មែរអំឡុងទសវត្ស៨០បានទទួលមរណភាពនៅវេលាម៉ោង២០និ ង១៥នាទីថ្ងៃទី០២ខែសីហាឆ្នាំ២០២១នៅក្នុងជន្មាយុ ៨២ឆ្នាំដោយសាររោគាពាធ។

បច្ចុប្បន្នសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ បានតម្តល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ93B ផ្លូវលំភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ។ តាមរយ:នេះគឺមានមហាជននិងអ្នកគាំទ្រជាច្រើនសម្តែងការចូលរួមសោកស្តាយនិងរន្ធត់ចិត្តខ្លាំងចំពោះដំណឹងនៃការស្លាប់របស់កវីនិពន្ធដ៏ឆ្នើមរូបនេះ។

ដោយឡែកសម្រាប់សិល្បករ-សិល្បការិនីល្បីៗដែលសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់សពព្រឹទ្ធាចារ្យសិល្ប: ហ៊ុយ ពុធ នោះរួមមាន:តារាចម្រៀងអ្នកនាង ពេជ្រ សោភា, អ្នកនាង សុគន្ធ និសា ,លោក ណុប បាយ៉ារិទ្ធ ,អ្នកនាង ខាត់ សុឃីម,កញ្ញា ឌួង ហ្សូរីដា និងតារាប្រុស-ស្រីជាច្រើនទៀតផងដែរ៕