ទីបំផុតចេតិយ៍សម្រាប់បំណងចុងក្រោយរបស់ព្រឹទ្ធាចារ្យ គង់ ណៃ សាងសង់រួចរាល់១០០ភាគរយ

ខេត្តកំពត៖ចេតិយ៍ដែលត្រូវបានសាងសង់សម្រាប់បំណងចុងក្រោយរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ បានសម្រេចការសាងសង់ជាស្ថាពររួចហើយ ។ នេះបើតាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា ដែលបានចុះទៅដល់ផ្ទាល់។

លោកបន្តថា ចេតិយ៍ ដែលមានតម្លៃប្រមាណ ជាង ២ម៉ឺនដុល្លារសម្រាប់លោកតា គង់ ណៃ នេះគឺជាអំណោយជាថវិកាផ្ទាល់របស់លោកជំទាវ ហ៊ុន ស៊ីណាត នឹម ច័ន្ទតារា និងលោក ជំទាវ ឧកញ៉ា នឹម វ ណ្ណ: ដើម្បីបំពេញ បំណងចុងក្រោយរបស់លោកតា ដែលសូមអោយលោក ជំទាវ និងក្រុមគ្រួសារ ជួយកសាងដល់គាត់ ។

ចេតិយ៍នេះត្រូវបានកសាងឡើងលើផ្ទៃដីមួយកន្លែងដែលស្ថិតនៅភូមិដូង ឃុំស្វាយទង ខាងជើងស្រុកកំពង់ត្រាច់ខេត្តកំពត។លោកជំទាវ ហ៊ុន ស៊ីណាត ធ្លាប់មានប្រសាសន៍លើកឡើងថាមូលហេតុដែលកសាងចេតិយ៍ជូនលោកតា គង់ ណៃ ដោយសារតែការកន្លងមកកូនស្រីរបស់គាត់គឺលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសួរថាតើ រាល់ថ្ងៃនេះមានខ្វះខាតអ្វីអត់លោកតា? លោកចង់សំណូមពរអី្វអត់ខ្ញុំនិងគ្រួសារជួយលោកតា?។

លោកជំទាវ ហ៊ុន ស៊ី ណាត មានប្រសាសន៍ទៀតថា លោកតា គង់ ណៃ គាត់ជួយសង្គមនិងលើកស្ទួយសិល្បៈអភិរក្សវប្បធម៌លើសលប់ទើបលោកជំទាវនិងក្រុមគ្រួសារសម្រេចកសាងចេតិយ៍តម្លៃជិត២ម៉ឺនអោយសម្យតម្លៃនិង កេរ្តិ៍ឈ្មោះ កិត្តិយសរបស់ គាត់ ។

ក្រៅពីនោះដែរលោកជំទាវនិងក្រុមគ្រួសារក៏បានជួយចិញ្ចឹមលោកតារយៈពេល៥ឆ្នាំទៀតដោយឧបត្ថម្ភជារៀងរាល់ខែដោយក្នុងមួយខែៗគឺថវិកាចំនួន៥០ម៉ឺនរៀល , មី ១ កេស , ត្រីខ ១ យួរ , ទឹក ស៊ីវ ១យួរនិងអង្ករចំនួន ៥០ គីឡូក្រាមផងដែរ ៕