លោក ព្រាប សុវត្ថិ ឧបត្ថម្ភថវិកា២លានរៀលជូនវិរ:សិល្បករ រិទ្ធ សារី កំពុងមានជំងឺប្រចាំកាយ

ភ្នំពេញ:តារាចម្រៀងលោក ព្រាប សុវត្ថិ បន្ទាប់ពីទ ទួលដំណឹងនៃការធ្លាក់ខ្លួនឈឺនិងកំពុងជួបការខ្វះ ខាតរបស់តារាសម្តែងជើងចាស់លោកតា រិទ្ធ សារី នោះបានឧបត្ថម្ភថវិកា២លានរៀលដល់វិរ:សិល្បកររូបនេះ។

លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្ប:ស្ម័គ្រ ចិត្តជួយសង្គមបានឲ្យដឹងថាដោយមើលឃើញការអាណិតអាសូរនិងការលំបាកទើបលោក ព្រាប សុវ ត្ថិ បានឧបត្ថម្ភថវិកាចំនួន២ដល់លោកតា រិទ្ធ សារី ដែលបច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយហើយសុខ ភាពក៏ទ្រោឌទ្រោម។

ស្ថិតក្នុងវ័យ៨០ឆ្នាំលោកតា រិទ្ធសារី សព្វថ្ងៃកំពុងមានជំងឺរួមរឹតប្រចាំកាយគួឲ្យសង្វេគជា ទីបំផុត។មិនតែប៉ុណ្ណោះលោកតាក៏ត្រូវចិញ្ចឹមចៅៗ២នាក់នៅក្នុងបន្ទុកព្រោះឪពុកម្តាយរបស់ពួកគេចេញទៅធ្វើការងារនៅប្រទេសថៃហើយក៏ត្រូវជាប់គាំ ងនៅទីនោះដោយសារបញ្ហាជំងឺកូវីដ-១៩។

សូមជម្រាបដែរថាមិនត្រឹមតែមានជំងឺធ្ងន់ប្រចាំកា យទេសព្វថ្ងៃតារាជើងចាស់រូបនេះក៏កំពុងជួបជីវភាពខ្វះខាតផងដែរខណ:គាត់រស់នៅឯស្រុកកំណើតនាទឹកដីខេត្តបាត់ដំបង។ដូច្នេះទើបកន្លងមកក៏មា នការអំពាវនាវដល់សប្បុរសជនដើម្បីឧបត្ថម្ភថវិកាជួយសង្គ្រោះគាត់ផងដែរ៕