លោក អ៉ិន សុភិន ប្រតិកម្មឆ្លើយតបលោក រ៉េមមី ហ៊ូ និងភរិយាក្រោយផ្ទុះរឿងលុយជាង១ម៉ឺនដុល្លារ

ភ្នំពេញ:លោក អ៉ិន សុភិន ដែលជាថៅកែផលិតក ម្មមហាហង្សកាលពីយប់ថ្ងៃទី០៤សីហាឆ្នាំ២០២១ បានបង្ហោះសារយ៉ាងវែងអន្លាយដោយធ្វើការប្រតិ កម្មក្នុងន័យវាយបកទៅកាន់ផលិតករពីរនាក់ប្ដីប្រ ពន្ធគឺលោក រ៉េមមី ហ៊ូ និងភរិយាគឺអ្នកស្រី ផូ ភារ័ត្ន ជុំវិញរឿងលុយជាង១ម៉ឺនដុល្លារ។

ការឆ្លើយតបរបស់លោក អ៊ិន សុភិន នេះគឺបានធ្វើ ឡើងក្រោយពេលផលិតករពីរនាក់ប្ដីប្រពន្ធខាងលើបានទម្លាយថាលោកមិនទូទាត់ទឹកប្រាក់ជាងមួយម៉ឺនដុល្លារជាថ្លៃពលកម្មដែលលោកនិងភរិយាបានដឹកនាំសម្ដែងភាពយន្តអោយ៣រឿង។

លោក អ៉ិន សុភិន បានបកស្រាយថាគួរអោយអស់ សំណើចហើយអោយបងប្អូនផលិតករចាំមុខពីរនាក់នេះអោយច្បាស់។ ខ្ញុំទើបប្រជុំចប់កាលពីថ្ងៃចន្ទ័រឿងពួកគាត់ធ្វើការមិនកើតចង់បានលុយខុសក្បួនហេតុតែអាណិតពួកគាត់អត់ការងារធ្វើ។តេ(ទូរស័ ព្ទ)មកសុំការងារធ្វើអាណិតពេកក៏អោយម្ដង៣រឿងដឹក(ដឹកនាំសម្ដែង)។

លោកបន្តថារឿងទាំង៣នោះគឺ១-រឿង(ឯកការ)ដឹ កនាំរឿងមិនកើតហើយបានកក់លុយត្រឹមត្រូវដល់តំណាក់កាលទី២មិនទាន់បានបង់ ព្រោះរឿងយកមិនបានខុសច្រើនដឹកអោយរួចតែពីដៃ។អញ្ចឹងតើអោយគេបង់លុយអោយដែរ? ណាមួយតាំងពីថតចប់មកកូវីដរហូត។

រឿងនេះមិនទាន់គិតយ៉ាងម៉េចផងមកថាគេមិនទា ន់បង់លុយកុំអោយតែគេប្ដឹងវិញទៅសំណាងហើយ ។ដឹកនាំរឿងតម្រូវចិត្តខ្លួនឯងមិនតំរូវចិត្តអ្នកបង់លុយ ខាងក្រុមហ៊ុនមិនទាន់និយាយអ្វីទាំងអស់។តែនេះចង់បង្ករបញ្ហាដោយខ្លួនឯង។អាណិតណាស់តែការងារមិនកើត ចង់តែបានលុយគេពេលមកសុំការងារគេ ធ្វើនិយាយល្អតែពេលបានការងារទៅធ្វើចរិកមើលងាយការងារ ហើយហ៊ានចេញមុខមកទៀតអត់កេរ្តិ៍ខ្មាស់។

២-(រឿងបេសកម្មស្នេហ៍)ដឹកមិនកើតកាត់តមិនចេ ញលុយកាក់បានកក់រួចហើយនៅតែដំនាក់កាលប ន្ទាប់។៣-រឿង(វង្វេង)ក៏ដូចគ្នាដឹកមិនបានកូនក្មេងដឹកលេងផងមើលមិនយល់ រឿងលុយកាក់គេបានកក់រួចរាល់ហើយដែរ។ នៅតែបង់ដំនាក់កាលបន្ត តែពេលនេះរឿងទាំងបី យកជាការមិនបានសោះ ហេតុតែចង់ជួយមិនមានបទពិសោធន៍សោះក៏អោ យឱកាស តែសមត្ថភាពអន់ណាស់យកជាការមិ នបាន។សូមផលិតករទាំងអស់គ្នាប្រយត្ន័ចាញ់បោ កពួកគាត់ទាំងពីរនាក់។

លោក អ៊ិន សុភិន បន្តទៀតថាខ្ញុំខូចអស់បីរឿងរ៉ាប់មុឺនដុល្លារមិនបាននិយាយអីមួយម៉ាត់ផងដោយទុ កមុខរ៉ាប់អានគ្នាតែពួកគាត់ចង់ល្បី ព្រោះពួកគាត់កំពុតែជួបញ្ហាសេដ្ធកិច្ទ។អាណិតដែរតែមនុស្សចង់ បានលុយគេ ដោយមិនធ្វើការអោយនោះទុកតាមនឹងទៅសុខចិត្តយករឿងមកអោយអ្នកផ្សេងធ្វើវិញ ។នេះជាបទពិសោធន៏ថ្មីមួយចេះចង់បានលុយគេអ ត់ចេះខ្មាស់តែខាងក្រុមហ៊ុនកំពុងតែរកមុខអោយដឹកសងផង គួអោយចង់សើចអ្នកដឹងនាំរឿងគ្មាន License។

ជុំវិញរឿងនេះបានក្លាយជាប្រធានបទថ្មីទៀតស្របពេលដែលការទម្លាយរបស់ រ៉េមមី ហ៊ូ និងភរិយាដែលត្រូវគេដឹងថាគឺជាផលិតករនិងជាអ្នកច្នៃម៉ូដមកពីអាមេរិកដែលអះអាងថាក្រោយដឹកនាំរឿងអោយផលិតកម្មមហាហង្សចប់៣រឿងយូរហើយតែមិន ឃើញលោក អ៉ិន សុភិន ទួទាត់ថ្លៃពលកម្មនៅសល់អោយពួកគាត់៕