កូវីដ-១៩ឆក់យកជីវិតស្ថាបនិកអង្គការហ្វារពន្លឺសិល្បៈលោកគ្រូស្រីបណ្តូលគួរឲ្យសោកស្តាយបំផុត

ភ្នំពេញ៖លោកសាស្ត្រាចារ្យ ស្រី បណ្តូល ដែលជាស្ថាបនិកមួយរូបក្នុងអង្គការហ្វារពន្លឺសិល្ប:បានទទួលមរណភាពហើយកាលពីល្ងាចថ្ងៃទី០៤ខែសីហា ២០២១ ដោយសារជំងឺកូវីដ -១៩ ។

ដំណឹងមរណទុក្ខដ៏ក្រៀមក្រំនេះពិតជាធ្វើឲ្យមហាជនទូទៅនិងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនរន្ធត់ចិត្តនិងសោកស្តាយគ្រប់គ្នាចំពោះការស្លាប់របស់លោកសាស្ត្រាចារ្យស្រីបណ្តូលដោយសារជំងឺដ៏កាចសាហាវនេះ។

លោកស្រីបណ្តូលមានវ័យ៤៦ឆ្នាំបានសម្រាកព្យាបាលជំងឺកូវីដ-១៩នៅមន្ទីរពេទ្យ ខេត្តបាត់ដំបងដោយមានការមើលថែពីប្រពន្ធរបស់គាត់ផងដែរ។ប៉ុន្តែគួរឲ្យសោកស្តាយនៅវេលាល្ងាចថ្ងៃទី០៤ ខែសីហាលោកក៏បានធ្លាក់ចុះកម្លាំងយ៉ាងឆាប់រហ័សរហូតដល់បាត់បង់ជីវិត ។

ហ្វារគឺជាអង្គការក្រៅរដ្ឋាភិបាលដែលបង្កើយឡើងដើម្បីផ្តល់ឱកាសឲ្យកុមារក្រីក្រនិងកុមារមានវិបត្តិរាប់ពាន់ នាក់បានចូលរៀនសិល្បៈនិងចំណេះដឹងទូទៅអនុវត្ដ ដូចជា,ការគូររូបជីវចលនាការថតរូបការ រចនាក្រាហ្វិច និងខ្សែភាពយន្ត បន្ថែមពីលើសិល្បៈសម្តែង ដូចជា ,តន្ត្រីល្ខោន របាំនិងការលោតហក់(កីឡា)ជាដើម ៕