ឌួង ហ្សូរីដា រម្លឹកការចងចាំជាច្រើនដែលមិនអាចភ្លេចគុណព្រឹទ្ធាចារ្យ ហ៊ុយ ពុធ

ភ្នំពេញ: ទស្សនិកជននិងអ្នកគាំទ្រពិតជាមានការសោកស្តាយនិងរន្ធត់ចិត្តខ្លាំងក្រោយទទួលដំណឹងនៃការស្លាប់របស់កវីនិពន្ធនិងជាអ្នកដឹកនាំសម្តែងល្បីឈ្មោះរបស់ហង្សមាសលោក ហ៊ុយ ពុធ ក្នុងវ័ យ៨២ឆ្នាំដោយរោគាពាធ។

ចំណែកអ្នកសិល្ប:ជាច្រើនក៏បង្ហាញការសោកស្តា យខ្លាំងបន្ទាប់ពីវិរសិល្បករល្បីឈ្មោះនិងមានស្នាដៃរូបនេះបានទទួលមរណ:ភាពកាលពីថ្ងៃទី ០២ ខែ សីហា។ដោយឡែកសម្រាប់តារាស្រី ឌួង ហ្សូរីដា រៀ បរាប់ទាំងក្តុកក្តួលជាមួយការរម្លឹកស្នាដៃពេលចូលសិល្ប:ដំបូងជាមួយគាត់ផងដែរ។

ឌួង ហ្សូរីដា បាននិយាយថាខានជួបលោកអ៊ុយូរ ហើយតាំងពីផ្អាកការសម្តែងមកលោកអ៊ុជាអ្នកដឹកនាំសម្តែងដែលក្មួយបានចូលរួមបំរើការងារនៃផលិ តកម្មហង្សមាសច្រើនជាងគេក្នុងចំណោមអ្នកដឹកទាំងអស់ជំនាន់មុន។

នាងបានបន្តថាខ្ញុំនៅតែចាំរាល់កាយវិការលោកអ៊ុប ង្រៀនអោយសម្តែងមិនថាថតនៅតាមវាលស្រែឬថតក្នុងស្ទីដឌីយោគឺលោកអ៊ុជាចំណែកមួយ ដុសខា ត់តារាថ្មីមួយដួងនេះនាសម័យជាង១០ឆ្នាំមុន អោ យរ:លើមេឃតាមរយៈការដឹកនាំសម្តែងរបស់លោ កអ៊ុ។

កញ្ញា ឌួង ហ្សូរីដា លើកឡើងទៀតថាសូមចូលរួម រំលែក ទុក្ខគ្រួសារនៃសពលោកអ៊ុ ហ៊ុយ ពុធ សូមឲ្យវិញ្ញាណក្ខន្ធ័លោកអ៊ុទៅកាន់សុគតិភពផងចុះ។បើ
ទោះបីលោកអ៊ុផុតមែនតែរាល់ស្នាដៃលោកអ៊ុជាមួយអ្នកសិល្បៈគ្រប់ជំនាន់នៅតែមានក្នុងក្រអៅបេះ ដូងយើងខ្ញុំទាំងអស់គ្នារហូតណាលោកអ៊ុ។

ឌួង ហ្សូរីដា បន្ថែមថាលោកអ៊ុ ហ៊ុយ ពុធ ជាអ្នកដឹ កនាំសម្តែងបទ«បុប្ផាព្រែកឯង»ជាបទដំបូងដែលខ្ញុំបានចូលសម្តែងនៅផលិតកម្មហង្សមាសជាមួយលោក ព្រាប សុវត្ថិដំបូងបង្អស់។តាមរយ:ដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួ យក្រុមគ្រួសារសពផងដែរ៕