តារាជើងចាស់៥រូបទទួលបានអំណោយពីមូលនិធិសិល្បករចាស់ជរា

ភ្នំពេញ:សិល្បករ-សិល្បការិនីជើងចាស់ចំនួន៥រូបដែលកំពុងមានជំងឺប្រចាំកាយនិងបាត់បង់សមត្ថ ភាពសម្តែង-កំប្លែងទទួលបានអំណោយពីខាងមូ លនិធិសិល្បករចាស់ជរា”។

លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រ ចិត្តជួយសង្គមថ្លែងបញ្ជាក់មុននេះថាសមាគមបានឧបត្ថម្ភអង្ករ និងថវិកាតាមរយ:”មូលនិធិសិល្បករចាស់ជរា”ប្រចាំខែជូនតារាសិល្ប:ជើងចាស់ចំនួន ៥រូប។តារាទាំង៥រូបនេះរួមមាន,

១.តារាសម្តែងជើងចាស់លោកតា រិទ្ធ សារី ដែលមា នជំងឺប្រចាំកាយនិងមានជីវភាពខ្វះខាត។២.តារាកំប្លែងជើងចាស់លោកតា ចេក ដែលមានជំងឺប្រចាំកាយ និងជីវភាពខ្វះខាត។៣.តារាសកំប្លែងជើងចា ស់លោកយាយ ណយ សំណាង ដែលមានជំងឺបេះ ដូងនិងវង្វេងម្តងៗ ។

៤.លោកតា សុម ម៉ាត់ សិល្បករជើងចាស់ផ្នែកនិ ពន្ធ ដែលមានជំងឺលើសឈាម និងជីវភាពខ្វះខា ត។៥.តារាកំប្លែងជើងចាស់លោកតា ក្តិប ដែលមា នជំងឺស្លាប់មួយចំហៀងខ្លួននិងមានជីវភាពខ្វះខា ត។

លោក ហេង ឡុង បន្ថែមថាសមាគមមិត្តសិល្បៈស្ម័ គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ ត ប៊ុន រ៉ានី ដែលបានជួយឧបត្ថម្ភដល់«មូលនិធិសិ ល្បករចាស់ជរា»នូវថវិកាចំនួន៥ម៉ឺនដុល្លារ ក្នុង១ ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា៕