តារាពហុជំនាញ ខាត់ សុឃីម ដាក់ចំៗក្រោយមានការសួរនាំរឿងលែងលះប្តី

ភ្នំពេញ:តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានប្រតិកម្មដោយសម្តែងការហួសចិត្តខ្លាំងខណ: នៅសុខៗស្រាប់តែមានគេសួរនាំរឿងដែលថានាងបានលែងលះប្តីទាំងពុំមែនជាការពិតឡើយ។

សំនួរយ៉ាងចាក់ដោតនេះត្រូវបានអ្នកនាង ខាត់ សុឃីម បញ្ជាក់ទៅវិញថាទំនាក់ទំនងស្នេហារវាងនាងនិងស្វាមីនៅតែល្អពោលគឺគ្មានការបែកបាក់នោះទេ ។ដូច្នេះផ្តាំទៅអ្នកទាំងនោះថាបើទំនេរយកពេលធ្វើ ការងាររកស៊ីទៅកុំចេះដឹងរឿងគេអត់ប្រយោជន៍ពេ ក។

តារាពហុជំនាញរូបនេះបន្តទៀតថាថា«ប្រាប់ដល់អ្ន កដែលសួរថាខ្ញុំលែងគ្នាមែន? ខ្ញុំសូមប្រាប់ថាខ្ញុំនៅជាប់គ្នានៅឡើយចាំលែងចាំប្រាប់!យី…COVIDពេ ញស្រុកមិនគិតមកគិតរឿងប្តីប្រពន្ធគេ(នៅជាប់គ្នាតើ)»។

ចំណងស្នេហារបស់តារាស្រីអ្នកនាង ខាត់ សុឃីម និងស្វាមីលោក អ៊ិន ផាណូ គិតមកទល់ពេលនេះបានចាប់ផ្តើមឡើងមានរយ:ពេលប្រមាណជិត១០ ឆ្នាំហើយខណ:ចំណងដៃអាពាហ៍ពិពាហ៍ពួកគេទទួលបានកូនម្នាក់ផងដែរ៕