ចូលរួមរំលែកទុក្ខ! អ្នកម្ដាយតារាកំប្លែង សំ ប៉ូលីដា ទទួលមរណភាពដោយសារជំងឺមហារីក

ភ្នំពេញ៖ មហាជន និងអ្នកគាំទ្រពិតជាមានការសោកស្តាយនិងរន្ធត់ចិត្តក្រោយទទួលដំណឹងនៃការស្លាប់អ្នកម្តាយជាទីស្រលាញ់របស់តារាកំប្លែងអ្នក នាង សំ ប៉ូលីដា ដោយសាជំងឺដ៏កាចសាហាវ។

ដំណឹងនេះក៏ត្រូវបានអ្នកសិល្ប:ជាច្រើនបង្ហាញការសោកស្តាយជាមួយអ្នកនាង សំ ប៉ូលីដា និងក្រុមគ្រួសារផងដែរ។អ្នកម្តាយអ្នកនាង សំ ប៉ូលីដា ទទួលមរណភាពកាលពីថ្ងៃទី០៨ខែសីហាឆ្នាំ២០២១ ដោយសារតែជំងឺមហារីកដំណាក់កាលចុងក្រោយ និងទឹកនោមផ្អែម។

តាមរយ:ដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំនេះបានធ្វើឲ្យមហាជននិងសិល្បករ-សិល្បការិនីរបស់ខ្មែរជាច្រើនសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពផងដែរ៕