Huawei ចូលរួមលើកកម្ពស់វេទិកា តស៊ូមតិ និងវោហារស័ព្ទឆ្នើម ឆ្នាំ២០១៨

ភ្នំពេញ៖ ព្រឹត្តិការណ៍​ប្រកួត​តស៊ូ​មតិ និង​វោហារ​ស័ព្ទ​ឆ្នើម “The Perspectives Cambodia” រដូវ​កាល​ទី២ វគ្គ​ប្រកួត​

ផ្តាច់ព្រ័ត្រ បាន​ប្រព្រឹត្តិ​ឡើង​កាលពី​ថ្ងៃទី ២៣ មិថុនា ឆ្នាំ២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា។ ម្ចាស់​ជ័យលាភី​លេខ១ សម្រាប់​ការតស៊ូ​មតិ​ទទួលបាន​មេដាយមាស, ថវិកា​សរុប 7.5លាន​រៀល, ហើយ​នឹង​ម្ចាស់​ជ័យលាភី វោហា​ស័ព្ទ​ឆ្នើម​មេដាយមាស ថវិកា​ចំនួន​មួយ​លាន​រៀល និងកាដូ​អនុស្សាវរីយ៍​ពី​ក្រុមហ៊ុន Huawei។ នេះ​គឺជា​លើក​ទី២ហើយ ដែល​កម្មវិធី The Perspectives Cambodia បាន​ដំណើរការ បន្ទាប់ពី​ជោគជ័យ​កាលពី​ឆ្នាំ២០១៧ ដែលមាន​អ្នកចូលរួម​គាំទ្រ និង​ប្រកួតប្រជែង​យ៉ាងច្រើន​កុះករ។

កម្មវិធី “The Perspectives Cambodia” គឺជា​វេទិកា​សង្គម​ដែល​បើកទូលាយ​ឲ្យ​យុវជន ក្នុងការ​ពិភាក្សា​ជជែក​ដេញដោល​តស៊ូ​មតិ ដើម្បី​ស្វែងរក​ដំណោះស្រាយ លើ​ស្ថានភាព​សង្គម​នាពេល​បច្ចុប្បន្ន។ ជាពិសេស​បណ្តុះ​ផ្នត់គំនិត​សង្គម​វិជ្ជមាន នៃ​ការរស់នៅ​ជាមួយគ្នា​ក្នុង​ភាព​ផ្សេងគ្នា​និង​ចម្រុះ​គ្នា លើកកម្ពស់ និង ជម្រុញ​ទឹកចិត្ត​យុវជន ឲ្យ​ចេះ​ធ្វើការ​ងារ​ជា​ក្រុម និង​មាន​ចំណងមិត្តភាព​ល្អ​រវាង​គ្នា​ដើម្បី​ជា​សសរទ្រូង​ដ៏​រឹង​មុំ​ា​របស់​មាតុភូមិ​កម្ពុជា។

The Perspectives Cambodia ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការ​ឩ​ប​ត្ថ​ម្ភ​ធំ​ពី​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​បច្ចេកវិទ្យា និង​ទូរគមនាគមន៍ (ITC) Huawei និង​ស្ថាប័ន​នានា​ជាច្រើន​ទៀត។ លោក Jeff Yang លោក Jeff Yang នាយក​ចែកចាយ​ស្មា​ត​ហ្វូ​ន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា​ក្នុងនាម​ក្រុមហ៊ុន សាជីវកម្ម Huawei មាន​ទំនួល​ខុសត្រូវ និង​បាន​ប្តេជ្ញាចិត្ត​ដើម្បី ប្រតិបត្តិការ​យូរអង្វែង​នៅក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន Huawei ផ្តោតលើ​ការអភិវឌ្ឍ​ទេពកោសល្យ យុវជន​ក្នុងស្រុក អាស្រ័យហេតុនេះ​ទើប Huawei ចូលរួម​គាំទ្រ The Perspectives Cambodia ដើម្បី​លើកទឹកចិត្ត​យុវជន​ឲ្យ “បើកចំហ​ព្រំដែន រួច​នាំមក​នូវ​ប្រាជ្ញា​រួមគ្នា ឆ្ពោះទៅកាន់​របើក​គំហើញ​ថ្មី និង​ការអភិវឌ្ឍន៍​នាពេល​អនាគត។

តាមរយៈ​នេះ Huawei សូម​អរគុណ​ចំពោះ​ការគាំទ្រ នូវ​ផលិតផល​របស់​យើង​ជិត ៣០ឆ្នា ដែល​បាន​ជំរុញ​ឲ្យ ក្រុមហ៊ុន Huawei រីកចម្រើន​ធំធាត់​ដូច​សព្វថ្ងៃ។ ក្រោម​ការជជែក វែកញែក បង្ហាញ​សមត្ថភាពរៀងៗខ្លួន យ៉ាង​ស្វិតស្វាញ ដើម្បី​ដណ្តើមយក​ជ័យលាភី អស់​ពេល​យ៉ាងច្រើន​ម៉ោង​រួចមក គណៈកម្មការ​ដាក់ពិន្ទុ​ក អ​ព្យា​ក្រិ​ត្ស ឥត​លម្អៀង បានបង្ហាញ ជើងឯក រឺ​ម្ចាស់​ជ័យលាភី​នៃ វេទិកា​តស៊ូ​មតិ និង​វោហារ​ស័ព្ទ​ឆ្នើម The Perspectives Cambodia ប្រចាំឆ្នាំ ២០១។

លោក ស៊ុយ លីន​ប៉ាវ តំណាង ក្រុម​ចក្ខុ​ញាន​វ​ឌ្ឍ ម្ចាស់​ជ័យលាភី វេទិកា​តស៊ូ​មតិ​របស់ The Perspectives Cambodia រដូវ​កាល​ទី២ បង្ហាញ​ចំណាប់​អា​ម្មរណ៍​របស់ខ្លួន​ថា “ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ យ៉ាងខ្លាំង នៅពេលដែល​ក្រុម​​ខ្ញុំ​អាច​រួមកម្លាំង​ប្រាជ្ញា កម្លាំងកាយ ចិត្ត តែមួយ​ដើម្បី​ដណ្តើមយក​ពាន់រង្វាន់​ជា​ម្ចាស់​ជ័យលាភី​នៅថ្ងៃនេះ។

គួរ​បញ្ជាក់ថា កម្មវិធី The Perspectives Cambodia រដូវ​កាល​ទី២ ត្រូវបាន​បញ្ចប់​ទៅដោយ​រលូន ក្រោម​កម្រ​រូបថត​អនុស្សាវរីយ៍ និង​ការផ្តល់​ពាន់រង្វាន់​ដល់​ម្ចាស់​ជ័យលាភី តស៊ូ​មតិ និង វោហារ​ស័ព្ទ​ឆ្នើម​ឆ្នាំ ២០១៨។ សម្រាប់​ព័ត៌មាន​អំពី​ផលិតផលថ្មីៗ Huawei ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន​ដែល​យកចិត្តទុកដាក់​ចំពោះ​សន្តិសុខ សុវត្ថិភាព និង ឯកជន​ភាព របស់​អតិថិជន ជាពិសេស​មានបំណង​ចង់ឱ្យ​មនុស្ស​ជំនាន់​ថ្មី​យល់ដឹង មានចំណេះដឹង និង ដេញ​ទាន់សម័យ​បច្ចេកវិជ្ជា​ថ្មី ព្រមទាំង​ការច្នៃប្រឌិត​ថ្មី ពី Huawei ។

ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei P20 P20 Pro កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក Master of Photography Powered By AI ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ជា​ស្មា​ត​ហ្វូ​ន​ល្អ​ដាច់​គេ ដែលមាន​សមត្ថភាព​ថ​ត​រូប​បាន​យ៉ាង​ស្រស់ស្អាត មិន​ថា​នៅទីណា ពេលណា រហូត​ទទួលបាន​ពាន់រង្វាន់​ស្មា​ត​ហ្វូ​ន​ថតរូប​បាន​ស្អាត​ដាច់​គេ​របស់ TIPA Award 2018។

ចាប់តាំងពី​ថ្ងៃ​សម្ពោធ​មកទល់ពេលនេះ​ស្មា​ត​ហ្វូ​ន Huawei P10 ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅ​កម្ពុជា ។ បច្ចុប្បន្ន​ស្មា​ត​ហ្វូ​ន Huawei ដែល​កំពុង​លក់ដាច់​ខ្លាំង​រួមមាន Huawei P20 (689$), Huawei P20 Pro (859$), Huawei nova 3e (329$), Huawei nova 2i (299$), Huawei Y9 2018 (229$), Huawei Y7 Pro 2018 (189$), Huawei Y6 Prime 2018 (149$), Huawei មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង អភិ​វ​ឌ្ឈ​ន៍​ចំនួន ១៦ កន្លែង មជ្ឈមណ្ឌល​ស្រាវជ្រាវ និង អភិ​វ​ឌ្ឈ​ន៍​បច្ចេកវិជ្ជាថ្មីៗចំនួន ២៨ កន្លែង​នៅ​ប្រទេស​អាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និង ចិន ហើយ​ក៏មាន​រោងចក្រ​ដ៍​ធំ​ផ្ទាល់ខ្លួន​នៅ​ប្រទេស​ចិន ដែលមាន​បុគ្គលិក​ដល់​ទៅ ១៧ ម៉ឺន​នាក់ ។ ផលិតផល និង សេវាកម្ម​របស់​ក្រុមហ៊ុន Huawei ពង្រីក​ដល់​ជាង ១៧០ ប្រទេស កំពុង​បម្រើ​មួយ​ភាគបី​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ពិភពលោក ។

ឥទ្ធិពល ​និង​ការទទួលស្គាល់​កាន់តែ​ទូលំទូលាយ​ពី​សំណាក់​សហគ្រាស និង​រដ្ឋាភិបាល៖ – មាន​ចំណែក​ទីផ្សារ​ធំ​ជាប់​ចំណាត់ថ្នាក់​លេខ៣ ក្នុង​ផ្នែក​ឧបករណ៍ Network – ចំណាត់ថ្នាក់​លេខ២ ខាង​ផ្នែក​ឧបករណ៍ Switch ប្រើ​ក្នុង​មជ្ឈមណ្ឌល​ទិន្នន័យ (data center switch) នៅ​ប្រទេស​ចិន – ចំណាត់ថ្នាក់​លេខ២ ខាង​ផ្នែក​ឧបករណ៍ access router និង traditional enterprise router – ម៉ាស៊ីន​ផ្ទុក​ទិន្នន័យ (Storage) ត្រូវ​ជាប់​ឈ្មោះ​ជា​ផ្នែក​ប្រកួត​ប្រ​ជែក​ខ្លាំង​មួយ ក្នុង​ស្ថាប័ន Gartner – ដំណោះស្រាយ​មជ្ឈមណ្ឌល​ទិន្នន័យ(Data center solutions)ត្រូវបាន​ចាត់ទុកថា “វិជ្ជមាន” ដោយ​ស្ថាប័ន Gartner នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៦ ការនាំចេញ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei បាន​ជាប់​លំដាប់ថ្នាក់​លេខ ៣ នៅលើ​ពិភពលោក ។

Huawei គឺជា​ក្រុមហ៊ុន​ដែល​ពិភពលោក​ទទួលស្គាល់ និង ឱ្យ​តម្លៃ​លើ​ម៉ាក​សញ្ញា​ដ៏​ធំ​មួយ​ក្នុងចំណោម​ម៉ាក​សញ្ញាធំៗទាំង ៥០ ម៉ាក នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ក្រុមហ៊ុន Interbrand គឺមាន​អតិថិជន​រហូតដល់ ១៣៨ លាន​នាក់ ស្មើនឹង ៧,៨% នៃ​ចំនួន​ប្រជាជន​ទាំងអស់​លើ​ពិភពលោក ។

ក្នុង​ឆ្នាំ ២០១៧ Huawei ជាប់​ចំណាត់ថ្នាក់​ជា​ម៉ាក​មានតម្លៃ​បំផុត​លំដាប់​ពិភពលោក​លេខ​រៀង​ទី ៨៨ ហើយ​ក្នុង​ឆ្នាំ ២០១៨ នេះ Huawei បាន​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី ៧៩ ជា​ម៉ាក​មានតម្លៃ​បំផុត​លំដាប់​ពិភពលោក របស់​ទស្សនាវដ្ដី Forbes៕