កាន់ទុក្ខប្អូនស្រី100 ថ្ងៃ ខេមរៈ សិរីមន្ដ លុយការសម្ដែងទាំងអស់ខាតដល់ខ្ទង់សែនដុល្លារ

កញ្ញា ខេមរៈ ស្រីពៅបានទទួលមរណៈ ដោយសារតែជំងឺ សួត និងក្រលៀន។ ហើយដោយសារតែហេតុនេះ បានធ្វើអោយលោក ខេមរៈ សិរីមន្តបានខកខាន់ មិនាបចេញសម្តែង និងចូលរួមកម្មវិធីអស់រយ់ពេលមួយអាទិត្យ។ ក្នុងនោះដែល លោកត្រូវសងប្រាក់ទៅកាន់ក្រុមហ៊ុន ទាំងនោះវិញទាំងអស់។ បើទោះជាលោកមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលត្រូវសងក៏ដោយ តែបើតាមការអោយដឹងពីក្រុមគ្រួសារលោក បានអោយដឹងថា ប្រហែលចន្លោះពី ១០០០០ទៅ២០០០០ដុល្លារ។

ហើយថ្មីៗនេះទៀតសោត លោក ខេមរៈ សិរីមន្ត ប្រកាស​កាន់​ទុក្ខ​ប្អូនស្រី ១០០ថ្ងៃ ដោយ​មិន​ទទួល​ច្រៀង ឬសម្តែង​ឡើយ។ លោកបានសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំបាទ ខេមរៈ សិរីមន្ត សូមប្រកាសធ្វើការកាន់ទុក្ខប្អូនស្រីចំនួន ១០០ថ្ងៃ និង មិនទទួលការច្រៀងរ ឬ សំដែង ឡើយ ហើយសូមអគុណដល់ក្រុមហ៊ុនទាំងអស់ ដែលបានយោគយល់ដល់រូបបាទ ដែលកំពុងតែមានទុក្ខ ក្រៀមក្រំជាទម្ងន់ ដោយលុបចោលខនស៊ត ហើយមិនមានការសងការខូចខាតឡើយ សូមអរគុណ»។

ការតាំងចិត្តរបស់ខេមរៈ សិរីមន្ដ នៅពេលនេះដោយសាតែលោកខេម ប៊ុនថៃ នៅតែអាលោះអាល័យប្អូនស្រីជាទីស្រលាញ់ដោយមិនទាន់អាចកាត់ចិត្តបានភ្លាមៗតាមរយៈការច្រៀងរាំសប្បាយលើឆាកបានឡើយ។ យ៉ាងណាខេមរៈ សិរីមន្ដ បានថ្លែងអំណរគុណដល់បណ្ដារអ្នករៀបចំកម្មវិធីប្រគុំតន្រ្ដីទាំងឡាយដែលមានកាយោគយល់ចំពោះការផ្អាកការឡើងឆាករយៈពេលជាង៣ខែនេះផងដែរ។

អ្នករៀបចំប្រគុំតន្រ្ដីម្នាក់បង្ហើបថារយៈពេល៣ខែខេមរៈ សិរីមន្ដ ខាតលុយមិនក្រោម១០ម៉ឺនដុល្លាឡើយ។ គូរបញ្ជាក់ថាខេម ស្រីពៅ ហៅខេមរៈ ស្រីពៅ បានទទួលមរណៈភាពក្នុងអាយុ២៨ឈានចូល២៩ឆ្នាំ នៅមន្ទីពេទ្យមួយនៅឥណ្ឌាកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០១៩ ដោយជំងឺសួត និងមហារីក។សពខេមរៈ ស្រីពៅ បានដឹកតាមយន្ដហោះមកដល់ផ្ទះសិរីមន្ដ កាលពីយប់ថ្ងៃទី២៧ខែមករា និងបានបូជានៅវត្តសុវណ្ណមុនីសាគរសំរោងអណ្ដែត កាលពីថ្ងៃទី២៨ខែមករា ដែលធ្វើឲសិរីមន្ដ តក់ស្លុតរន្ធត់ចិត្តរហូតស្ទើរដួលសម្លប់ទៀតផង ព្រោះស្ដាយនិងអាលោះអាល័យប្អូនស្រីជាពន់ពេក៕