ក្រុមគ្រូពេទ្យវះកាត់នៃមន្ទីរពេទ្យគន្ធបុប្ផាវះយកសំណុំដុំសក់ដ៏ធំចេញពីក្រពះកុមារអាយុ៨ឆ្នាំដោយជោគជ័យ

ភ្នំពេញ:លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ បញ្ជាក់ថាក្រុ មគ្រូពេទ្យវះកាត់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញបានធ្វើការបានវះចោះក្រពះយកសំណុំដុំសក់យ៉ាងធំចេញពីក្រពះកុមារីដ៏កំសត់អាយុ០៨ឆ្នាំម្នាក់បានដោយជោគជ័យ។

នៅលើគណនីហ្វេសប៊ុកលោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ ដែលជាស្ថាបនិកមន្ទីរគន្ធបុប្ផាបានរៀបរាប់ថា កុមារីអាយុ៨ឆ្នាំម្នាក់នេះមានអាការៈឈឺចុកពោះនិ ងដុំពោះ អស់រយៈពេលជាង២ខែមកហើយ។ការថ តឆ្លុះក្រពះដោយម៉ាស៊ីនMRIនិងឆ្លុះក្រពះដោយហ្វីប្រូស្កូប(fibroscopy)បានរកឃើញដុំសក់ក្នុងក្រពះយ៉ាងធំហៅថាទ្រីកូប៊ីហ្សូអារ(trichobezo ar) ដែលក្មេងស្រីនេះបានលេបសក់ខ្លួនឯងបន្តិចម្តងៗជាច្រើនខែមកហើយ បណ្តាលឱ្យស្ទះក្រពះ រលាក និងដំបៅក្រពះទៀតផង។

លោកបន្តទៀតថា អាការៈរោគដ៏កម្រទ្រីកូប៊ីហ្សូអារឬសំណុំដុំសក់ក្នុងក្រពះ(gastric trichobez o ar or hairball)មិនមែនជាជំងឺទេតែជាសំណុំសរ សៃសក់ដែលកុមារឬក្មេងជំទង់ (ពិសេសក្មេងស្រី) បានលេបសរសៃសក់ មួយថ្ងៃបន្តិចម្តងៗ ចូលទៅក្នុងក្រពះដោយហេតុផលណាមួយដែលជាទូទៅទាក់ទងនឹងការប្រែប្រួលខុសប្រក្រតីនៃផ្លូវចិត្តរបស់ក្មេង ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ដែរថាការលេបបន្តិចម្តងៗបង្កើតបានជាដុំសក់ក្រាំងក្រញា ញ់ចូលគ្នានៅក្នុងក្រពះសំណុំដុំសក់នេះ មិនរលាយក្នុងក្រពះទេ តែវាក្លាយជាដុំកាន់តែធំអាចបណ្តាលឲ្យស្ទះក្រពះរ លាកក្រពះដំបៅក្រពះនិងអាចហូរឈាមឬធ្លាយក្រ ពះក៏មាន ៕