
ប្រិយមិត្តបានស្គាល់មកហើយតារាចម្រៀង ពៅ បញ្ញាពេជ្រ មានសំឡេងបែបស្រទន់បានស្ងាត់ពីសិល្បៈអស់រយៈពេលជាយូរណាស់មកហើយ ដោយសារឃាតករលួចបាញ់ដែលបណ្តារឲ្យនាងធ្លាក់ខ្លួនពិការយ៉ាងគួរអោយអាណិត។ មួយរយះនេះដែរនាងហាក់បីដូចជាមានភាពគ្រាន់បើហើយ ដោយធ្លាប់បានច្រៀងនៅលើឆាកជាមួយភាពស្មាមញញឹមផងដែរ។
ដោយឡែកតារារូបនេះតែងតែឃើញបង្ហោះវីដេអូ Lives លក់គ្រឿងសម្អាង គ្រឿងអលង្ការ របស់បន្តិចបន្តួចដើម្បីបានលុយយកមកព្យាបាលជំងឺរបស់នាង។ ដោយសារមុននេះបន្តិចនាងបានបង្ហោះរូបភាពស្នាក់នៅមន្ទីរពេទ្យភ្ជាប់នឹងព្យួរសេរ៉ូម ជាមួយពាក្យមួយឃ្លា «យប់ឡាយលក់ទៀត» ដែលឃើញនាងខំប្រឹងឡាយវីដេអូទាំងមិនស្រួលខ្លួន។ ក្រោយពេលប្រិយមិត្តបានឃើញបែបនេះហើយ ក៏មានការព្រួយបារម្ភហើយបានជូនពរតារារូបនេះឲ្យឆាប់ជាសះស្បើយផងដែរ។ ជាងនេះទៅទៀតសង្ឃឹមថានាងនឹងឆាប់បានឡើងឆាកតន្រ្តីម្ដងទៀតខាងមុខនេះ។ សូមបងប្អូនជួយស៊ែរផងដើម្បីកានើតែមានឳកាស់បានដូចតារាផ្សេងៗទៀត។