ដោយសាកូវីដ ! ឆន សុវណ្ណារាជ បានត្រឹមនិមន្តព្រះសង្ឃសូត្រមន្តឧន្ទិសកុសលជូនម្តាយគម្រប់ ១០០ថ្ងៃ

ភ្នំពេញ:ដោយសារតែបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៨លោក ឆន សុវណ្ណារាជ នៅថ្ងៃគម្រប់ខួប ១០០ថ្ងៃអ្នកម្តាយដែលបានចែកឋានទៅហើយឃើបញលោកបានរៀបចំនិមន្តព្រះសង្ឃសូត្រមន្តឧន្ទិសកុសលជូនម្តាយប៉ុណ្ណោះ។

តារាចម្រៀងលោក ឆន សុវណ្ណារាជ រៀបចំឡើងកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២១ម្សិលមិញដោយក្នុងពិធីនេះមិនបានធ្វើលក្ខណ:ធំដុំអ្វីនោះទេពោលគឺមានតែសាច់ញាតិចូលរួមប្រមាន៤ឬ៥នាក់ព្រមទាំងព្រះសង្ឃព្រោះថាអំឡុងពេលនេះជំងឺកូវីដ- ១៩កំពុងផ្ទុះ។

បង្ហោះភ្ជាប់ជាមួយរូបភាពទាំងនោះលោក ឆន សុវ ណ្ណារាជបានរៀបរាប់ថាថ្ងៃនេះបុណ្យមួយរយថ្ងៃអ្នកម្តាយ លីសុខា កុសលផលបុណ្យកូនៗចៅៗធ្វើថ្ងៃនេះ សូមឧទិសជូនអ្នកម្តាយ លីសុខា ទាំងអស់។សូមបងប្អូនកុំភ្លេច ៣កុំ ៣ការពារ។

គួររម្លឹកថាតារាចម្រៀងប្រុសលោកឆន សុវណ្ណរាជ និងក្រុមគ្រួសារបានជួបទុក្ខធំបន្ទាប់ពីអ្នកម្តាយជាទីស្រលាញ់បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២១ដោយសារជំងឺលើសឈាមនិ ងគាំងបេះដូង។ដំណឹងនៃមរណ:ទុក្ខដ៏ក្រៀមក្រំនេះគេឃើញមានមិត្តភក្តិនិងអ្នកសិល្ប:មួយចំនួនសម្តែងការចូលរួមរំលែកទុក្ខផងដែរ៕