
តួអង្គសំខាន់ក្នុងរឿងកំពុងតែផ្ទុះក្នុងសិល្បៈអ្នកចម្រៀងរ៉េប គឺលោក ជី ដេវីត និង លោក ខ្មែរមួយជីវិត ដោយពួកគេបានចេញបទចម្រៀងច្រៀងដៀលគ្នាទៅវិញទៅមក រហូតសូម្បីតែតារាចម្រៀងរ៉េបជាច្រើន ចាប់ផ្តើមចេញមកជាបន្តបន្ទាប់ ដោយអ្នកខ្លះខាងលោក ជី ដេវីត ហើយខ្លះខាង លោក ខ្មែរមួយជីវិត ហើយបទនីមួយៗពិតជាដៀលគ្នាទៅវិញទៅមកសាហាវណាស់។
ក៏ប៉ុន្ដែមួយរយៈនេះខាងខ្មែរមួយជីវិតហាក់បីដូចជាស្ងប់ស្ងាត់ចេញបទចម្រៀងដៀលខាងលោក ជី ដេវីត ។ ទើបមុននេះបន្តិច លោក ជី ដេវីត បានចេញបទចម្រៀងដៀលថ្មីមួយ ទៅកាន់គ្នា ខ្មែរមួយជីវិត ដោយមានចំណងជើងថា «ដំណឹងបាត់សត្វភេ» ផ្ញើរជូនដល់ ខ្មែរមួយជីវិត អាភេ គ្រូ និងកូនសិស្ស៕