បវរកញ្ញា រ៉េត សារីតា ក្លាយជាទូតសុឆន្ទ:របស់ក្រសួងកិច្ចការនារី

ភ្នំពេញ: ថ្វីត្បិតបច្ចុប្បន្នកំពុងជួបវិបត្តិកូវីដ-១៩ដែ លធ្វើឲ្យអាជីពសិល្ប:ហាក់ស្ងប់ស្ងាត់ខ្លះក៏ពិតមែន តែបវរកញ្ញាចក្រវាលឆ្នាំ២០២០កញ្ញា រ៉េតសា រីតា ក៏ស្រាប់តែមានឱកាសទទួលបានតំណែងមួយនៅក្រសួងកិច្ចការនារី។

បើយោងតាមការបង្ហោះនៅលើផេកផ្លូវការUniver se pageantកាលពីថ្ងៃទី១៩ខែសីហាឆ្នាំ២០២១ បានប្រកាសថាអបអរសាទរដល់កញ្ញា រ៉េត សារីតា បវ កញ្ញាចក្រវាលកម្ពុជា២០២០ក្លាយជាទូតសុឆ ន្ទ:រប ស់ក្រសួងកិច្ចការនារី។

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនចូលរួមត្រេ កអរ។ម្យ៉ាទៀតនេះចាត់ទុកថាជាជោគជ័យនិងស មិទ្ធផលថ្មីមួយទៀតដែលកញ្ញា រ៉េត សារីតា កំពុងទទួលបាននាពេលនេះ។ដោយឡែកនៅផេកក្រសួ ងកិច្ចការនារីក៏បានប្រកាសពីដំណឹងនេះដែរ។

ប្រភពលើកឡើងថាកិច្ចព្រមព្រាងនេះកញ្ញា រ៉េត សារីតា បវរក ញ្ញាឯកចក្រវាលកម្ពុជាមានតួនាទីក្នុងការចូលរួមផ្ស ព្វផ្សាយក្នុងការរួមគ្នាលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីនិងប្រកបដោ យបរិយាបន្ន រួមទាំងក្រុមជនងាយរងគ្រោះនិងក្រុ មបាត់បង់ឱកាសក្នុងព្រះ រាជាណាចក្រកម្ពុជា ។

តាមរយៈការបង្កើនការយល់ដឹងជាសា ធារណៈដើម្បីឱ្យមានការផ្លាស់ប្តូរឥរិយាបថនិងផ្នត់ គំនិតអវិជ្ជមានរបស់សង្គមលើស្រ្តីនិងក្មេងស្រីក្រុមជនងាយរងគ្រោះនិងក្រុមបាត់បង់ឱកាស សំដៅរួមចំណែកកាត់បន្ថយរាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាគ្រប់រូបភាពនិងឈានឆ្ពោះទៅស ម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា «ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ» ៕