សែនចូលឆ្នាំចិនឆ្នាំកុរ 2019នេះ សែនបែបណាធ្វើឱ្យរកស៊ីមានបានហូរចូលៗ

តាមរយៈទំព័រហ្វេសប៊ុក Master Naly Fengshui បានឱ្យដឹងថា ពិធីសែនចូលឆ្នាំចិន ឆ្នាំកុរ 2019នេះ សែនបែបណាធ្វើអោយហេងៗទាំងអស់គ្នា ?

* ថ្ងៃល្អម៉ោងល្អសំរាប់សែនគឺ ថ្ងៃទី 4ខែ2 ឆ្នាំ 2019 ម៉ោងល្អសំរាប់សែនចាប់ពីម៉ោង 7:30-11:00ព្រឹក ហេងសំរាប់ផ្ទះបែរទិសខាងជើង និងពេលរសៀលចាប់ពីម៉ោង 15:00-17:00។ ចំណែកផ្ទះបែរមុខទិសផ្សេងៗអាចសែនម៉ោងនេះបានដោយមិនខ្លាចសំលេងឆុង។

* សែនថ្ងៃទី 5 ម៉ោង 9:30-11:00 ( ហេងខ្លាំងសំរាប់ផ្ទះបែរត្បូង ) ចំណែកផ្ទះបែរទិសផ្សេងក៏ល្អដែរ តែត្បូងល្អជាងគេ ។

* សែនថ្ងៃទី 6 ម៉ោង 9:30-11:00 ( ហេងខ្លាំងសំរាប់ផ្ទះបែរមុខទៅត្បូង )

ថ្ងៃសែនល្អខាងលើសែនបានគ្រប់ផ្ទះដែលបែរទិសឆុងក៏សែនបានដែរ ដោយមិនខ្លាចឆុង ទោះលឺសំលេងដុតផាវក៏មិនឆុងដែរ។

ឆ្នាំនេះធាតុទឹក ឆុងធាតុភ្លើង ថ្ងៃសែនក៏ធាតុទឹកមកព្រមជាមួយធាតុមាស ដូច្នេះកំរាលក្រាលសំរាប់សែន ហាមយកពណ៍ក្រហមមកក្រាល ។

ថ្ងៃសែនល្អខាងលើសែនបានគ្រប់ផ្ទះដែលបែរទិសឆុងក៏សែនបានដែរ ដោយមិនខ្លាចឆុង ទោះលឺសំលេងដុតផាវក៏មិនឆុងដែរ។ ឆ្នាំនេះធាតុទឹក ឆុងធាតុភ្លើង ថ្ងៃសែនក៏ធាតុទឹកមកព្រមជាមួយធាតុមាស ដូច្នេះកំរាលក្រាលសំរាប់សែន ហាមយកព័ណ៌ក្រហមមកក្រាល ។ កំរាលតុ រឺកំរាលផ្សេងៗសំរាប់សែន ត្រូវយកពណ៍ធាតុទឹក (ព័ណ៌ ខៀវ , ទឹកប៊ិច, រឺផ្ទៃមេឃ ) រឺក៏ព័ណ៌ធាតុដីក៏បាន ( ព័ណ៌លឿង ព័ណ៌ស្ក ព័ណ៌ឥដ្ឋ រឺព័ណ៌កាហ្វេ ) ព្រោះឆ្នាំនេះឆ្នាំកុរធាតុទឹក មកព្រមជាមួយធាតុដីយិន ។ ផ្កាសែន ប្រើផ្កាព័ណ៌លឿង និងអគីដេព័ណ៌ស្វាយ ថូផ្កាព័ណ៌ធាតុទឹក រឺធាតុដី ( ខៀវ, ទឹកប៊ិច, ផ្ទៃមេឃ, លឿង , ព័ណ៌ស្ក, ព័ណ៌ឥដ្ឋ, ព័ណ៌ពងមាន់ …. )៕