ឃើញទិដ្ឋភាពនេះអ្នកគាំទ្រសរសើរថា ជុំ លីណូ ជាស្វាមីគំរូ

ភ្នំពេញ:តារាចម្រៀងលោក ជុំ លីណូ ខណ:ដែលអាជីពសិល្ប:បច្ចុប្បន្នថ្ងៃហាក់ស្ងប់ស្ងាត់តាមឆាកតន្រ្តីបន្តិចក្តីតែតារាប្រុសរូបនេះបានប្រែក្លាយខ្លួនមកចាប់យកមុខរបរថ្មីដែលកំពុងមាននៅក្នុងដៃស្រាប់និងទទួលបានការគាំទ្រពីមហាជន។

ជាមួយគ្នានេះដែរអ្វីដែលបានធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍នោះគឺថ្មីៗនេះបានបែកធ្លាយវីដេអូខ្លីមួយបង្ហាញពីសកម្មភាពរបស់លោក ជុំ លីណូ និងភរិយាហាក់មានសេចក្តីសុខបំផុត។រូបភាពនេះគេឃើញ លីណូ បានបង្ហាញតួនាទីជាស្វាមីល្អតាមរយ:ការសម្អាតសក់ជួនភរិយាដែលកម្ររឃើញ។

សកម្មភាពនេះត្រូវក៏បានអ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកលើកសរសរថាជាស្វាមីគំរូនិងខ្លះទៀតនិយាយបែបលេងសើចថា ជុំ លីណូ សាច់កម្មហើយ នេះហើយលទ្ធផលស្វាមីស្រលាញ់ភរិយា សូមសរសើរហើយគួរយកគំរូតាមអាដលផង។

សូមជម្រាបថាតារាចម្រៀងល្បីឈ្មោះលោក ជុំ លីណូ បន្ទាប់ពីភ្ជាប់ទំនាក់ទំនងស្នេហាជាមួយភរិយាវ័យក្មេងស្រស់ស្អាតមានរយ:ពេលប៉ុន្មានឆ្នាំនោះបច្ចុប្បន្នអ្នកទាំងពីរទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ៕