រឿន ណាត រំលេចខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតតំណាងជាតិ

ភ្នំពេញ:បន្ទាប់ពីរងការរិះគន់រឿងស្លៀកពាក់សិចស៊ីបញ្ចេញសាច់ខ្ចីកញ្ញា រឿន ណាត ដែលជាបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៨លេចវត្តមានជាថ្មីម្តងទៀតនាងបែរជាធ្វើឲ្យមហាជនពោលពាក្យសរសើរទៅវិញ។

កញ្ញា រឿន ណាត កាលពីថ្មីៗកន្លងទៅត្រូវបានម ហាជននិងអ្នកគាំទ្រមួយចំនួនបង្ហាញការមិនពេញចិត្តរហូតមានការរិះគន់មិនសំចៃមាត់លើតារាស្រី រូបនេះ។ប៉ុន្តែសាមីខ្លួនហាក់គ្មានប្រតិកម្មអ្វីឡើយដោយផ្ទុយទៅវិញដើម្បីបន្សាបរឿងនេះកញ្ញា រឿន ណាត ក៏ស្រាប់តែប្រែខ្លួនមកស្លៀកពាក់ឈុតតំណាងជាតិយ៉ាងស្រស់ស្អាត។

សម្រាប់ឈុតសម្លៀកបំពាក់ដែលបវរកញ្ញាឯកចក្រ វាលកម្ពុជាឆ្នាំ២០១៨កញ្ញា រឿន ណាត យកទៅគ្រ ងនោះគឺមានរំលេចឡើងនូវរូបទង់ជាតិរបស់ខ្មែរយ៉ា ងស្រស់ស្អាតធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែកសរសើរគ្រប់ គ្នា។ឈុតនេះត្រូវបានគេលើកឡើងថា រឿន ណាត ស្លៀកពាក់អញ្ចឹងពិតជាស្អាតហើយបង្ហាញចរឹតថ្លៃថ្នូរ។

គេសង្កេតឃើញថាតារាស្រីកញ្ញា រឿន ណាត មួយរ យ:នេះនាងហាក់លេចធ្លោខ្លាំងលើរូបសម្ផស្សដ៏ស្រ ស់សោភានិងភាពសិចស៊ី។មិនតែប៉ុណ្ណបវរកញ្ញារូបនេះក៏ផ្តើមក្លាហានហ៊ានទម្លាយនូវរូបភាពសិចស៊ីរាងស្រឡូនស ម្ញែងភ្នែកមហាជនឲ្យចាប់អារម្មណ៍លើនាងគ្រប់គ្នាផងដែរ ៕