ខ្សែជីវិតអតីតតារាកំប្លែង ឃ្មឹប ធ្លាក់ដុនដាបនិងជួបការលំបាកនខ្លាំងក្រោយបាត់វត្តមានពីសិល្ប:

ភ្នំពេញ:អតីតតារាកំប្លែងអ្នកនាង រ៉េន សុធារី ហៅ ឃ្មឹប កន្លងមកត្រូវបានគេដឹងថាបន្ទាប់ពីបានរសាតឃ្លាតឆ្ងាយពីសិល្ប:មួយរយ:ធំក្រោយផ្តាច់ស្នេហ៍ជាមួយអតីតស្វាមីនាយ ហុង ដា នោះឃើញថាជីវិតរបស់នាងហាក់ជួបការលំបាកខ្លាំង។

អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍លើខ្សែជីវិតយ៉ាងកម្ស ត់របស់ ឃ្មឹប ទៀតនោះគឺក្រោយពេលលេចវត្តមានជាថ្មីគឺនាងមិនត្រឹមតែធ្លាក់ខ្លួនលំបាកនឹងបាក់រូបសម្ផស្សនោះទេថែមទាំងមានរឿងរ៉ាវជាច្រើនត្រូវបា នកើតឡើងចំពោះនាងជាបន្តបន្ទាប់។ ហេតុផលនេះហើយទើបកន្លងមក ឃ្មឹប ប៉ងលោតសម្លាប់ខ្លួ នម្តងរួចមកហើយ។

ដោយឡែងថ្មីៗនេះក៏កើតមានរឿងភ្ញាក់ផ្អើលទៀតថា ឃ្មឹប បានធ្លាក់ខ្លួនមកបម្រើការងារជាសន្តិសុខបន្ទាប់ផ្តាច់នូវគ្រឿងញៀនប៉ុន្តែអ្វីដែលគេអាណិតទៀតនោះគឺអ្នកនាង ឃ្មឹប មិនត្រូវបានក្រុមហ៊ុនសន្តិសុខបើកប្រាក់ខែឲ្យទេ។

យោងតាមប្រភពដែលបង្ហោះនៅគណនីហ្វេសប៊ុកឈ្មោះ ហ៊ុយ ឧត្តម បានលើកឡើងថាអតីតតារាកំ ប្លែងល្បី ឈ្មោះនាង ឃ្មឹប ធ្លាក់ខ្លួនដោយសារគ្រឿ ងញៀនបា នកែរប្រែជីវិតថ្មីទៅធ្វើសន្តិសុខនៅក្រុ មហ៊ុនN M R (អិន អឹម អ)តែក្រុមហ៊ុនមិនបើក លុយអោយទេ។

ដំណឹងនេះបានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រប ង្ហាញក្តីអាណិតគ្រប់គ្នាខណ:ដែលគេដឹងថាបន្ទាប់ពីរសាតឃ្លាតឆ្ងាយសិល្ប:មួយស្ទុះធំគឺជីវិតនាងឃ្មឹបកាន់តែធ្លាក់ចុះដុនដាប់ទៅៗស្ទើរមិននឹកស្មានដ ល់ទេ។

ទាក់ទងបញ្ហានេះដែរអ្នកនាង ឃ្មឹប បានប្រាប់សារ ព័ត៌មានឲ្យដឹងថាបន្ទាប់ពីកើតមានបញ្ហានេះឡើងនាងនិងក្រុមហ៊ុនបានសម្រុះសម្រួលគ្នារួចហើយ ដោយក្រុមហ៊ុនទូទាត់លុយឲ្យនាងបានចំនួន១៣ ២ដុល្លារតែលុយនេះត្រូវសងទៅក្រុមហ៊ុន វិញអស់ ហើយ។នាងឃ្មឹម បញ្ជាក់ដែរថានាងឥឡូវនេះគឺកំ ពុងជួបការលំបាកខ្លាំងដោយគ្មានការងារធ្វើនិងកន្លែងស្នាក់នៅឡើយ៕