មាន សូនីតា ៖បរាជ័យជាបទពិសោធន៍ដែលធ្វើឲ្យយើងរឹងមាំនិងជោគជ័យ

ភ្នំពេញ៖តារាសម្តែងកញ្ញា មាន សូនីតា ខណ:ដែ លការងារសិល្ប:បច្ចុប្បន្នហាក់មានភាពរយាលខ្លះក្រោយជួប វិបត្តិកូវីដ-១៩តែតារាស្រីរូបនេះតែងបង្ហាញសកម្មភាពផ្ទាល់ខ្លួនបន្តបន្ទាប់តាមរយ:បណ្តាញសង្គមហ្វេសប៊ុក។

កញ្ញា មាន សូនីតា ត្រូវបានគេចាត់ទុកថាជាតារាស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតពីធម្មជា តិ។មិនតែប៉ុណ្ណោះស្រាប់ការងារសិល្ប:និងអាជីពផ្ទាល់ខ្លួនខាងក្រៅនាងតែងទទួលបានការគាំទ្រហើ យជោគជ័យគ្រប់មុខជំនួញ។

ដោយសារហេតុផលបែបនេះហើយទើបធ្វើឲ្យតារាស្រី មាន សូនីតា បង្ហើបពីបទពិសោធន៍ខ្លះៗដល់អ្ន កគាំទ្រ។តាមរយ:សំណេរខ្លីរបស់បង្កប់ន័យរបស់ មាន សូនីតា បានរៀប់រាប់ថាដួលងើបដួលងើបគ ង់តែចេះដើរ តែទម្រាំដើរបានល្អ ត្រូវរងទុក្ខលំបាកមិនតិចដងទេ….។

កញ្ញា មាន សូនីតា បានលើកឡើងទៀតថារឿងដែ លសំខាន់គឺយើងទ្រាំតស៊ូអោយខ្លួនឯងដើរមកបា នដោយជោគជ័យហើយជើងយើងកាន់តែរឹងមាំដើ រមកបានកាន់តែឆ្ងាយព្រោះយើងបានហ្វឹកហាត់ដើរលើផ្លូវមានគ្រោះបន្លាទឹកភក់គ្រប់រស់ជាតិហើយ។

ជាមួយអត្ថន័យនេះគឺវាបានបង្ហាញពីបទពិសោធន៍និងរស់ជាតិជីវិតរបស់មនុស្សគ្រប់គ្នាដែលឆ្លងកាត់ការលំបាកមុនទើបអ្វីៗគ្រប់យ៉ាងប្រែទៅជាល្អដូចគេធ្លាប់និយាយថាបើមិនធ្លាប់ឆ្លងកាត់បរាជ័យទេនោះក៏មិនជោគជ័យដែរ៕