អវត្តមានសិល្ប:ជិតកន្លះឆ្នាំ ចាន់ កែវនិមល ប្រកាសវិលមកកាន់ការងារវិញ

ភ្នំពេញ:ពិធីការិនីសម្តីចាក់ទឹកមិនលិចអ្នកនាង ចាន់ កែវនិមល បានប្រកាសវិលមកកាន់ការងារជាថ្មីឡើងវិញបន្ទាប់ពីអវត្តមាននិងសម្រាកការងារមានរ យ:ពេលជាច្រើនខែមកនោះ។

អ្នកនាង ចាន់ កែវនិមល បានបញ្ជាក់ថាស្វាគមន៍ការងារថ្មីបន្ទាប់ពីសម្រាកជាច្រើនខែអរគុណសម្រាប់ការផ្តល់តម្លៃជាពិសេសការរង់ចាំ។ចាប់ផ្តើមសារថ្មីម្តងគឺអារម្មណ៍ថ្មីសន្លាងតែម្តង។ជាមួយគ្នានេះអ្នកគាំទ្របង្ហាញការគាំទ្រគ្រប់គ្នា។

ការប្រកាសរបស់អ្នកនាង ចាន់ កែវនិមល នេះក្រោ យពេលនាងបានសម្រាកសិល្ប:មួយរយ:និងបានចេញទៅលំហែនៅលើទឹកដីអាមេរិកប៉ុន្មានខែបន្ទាប់ជាសះស្បើយពីជំងឺកូវីដ-១៩។ ចាន់ កែវនិមល បច្ចុប្បន្នកំពុងត្រៀមខ្លួនបម្រើការងារវិញលើទឹកដីប្រទេសកំណើត។

គេចាំបានថាពិធីការិនីអ្នកនាង ចាន់ កែវនិមលនិងក្រុមគ្រួសារបានសម្រេចធ្វើដំណើរចាកចេញពីកម្ពុជាឆ្ពោះទៅទឹកដីអាមេរិកកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១។ប៉ុន្តែក្រោយពីដំណើរកម្សាន្តអស់មួយរយ:ខ្លីនាងក៏បានវិលមករកការងារវិញ៕