មហាជនប្រហោងពោះជំនួសក្រោយឃើញ ករុណា ពេជ្រ បង្ហោះរូបភាពទាំងនេះ

ភ្នំពេញ:លោក ករុណា ពេជ្រ មុននេះបានបង្ហោះរូបភាពជាច្រើនសន្លឹកបង្កការភ្ញាក់ផ្អើលដល់អ្នក គាំទ្រ ខណ:សាម៉ីខ្លួនលោកផ្ទាល់ក៏ហាក់បង្ហាញ អារម្មណ៍ភិតភ័យផងដែរពេលឃើញក្រុមឈុតការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ បានចុះទៅផ្ទះ។

តាមការកត់សម្គាល់នេះក៏មិនមែនតែសម្រាប់សាម៉ី ខ្លួនលោក ករុណា ពេជ្រ ម្នាក់ឯងនោះទេសូម្បីអ្នកគាំទ្រនិងទស្សនិកជនមួយចំនួនធំក៏មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍សួរនាំជុំវិញរឿងរ៉ាវនេះដែរ។ប៉ុន្តែក្រោយមកគេឃើញលោកហាក់មានអារម្មណ៍ធូស្រាលឡើងវិញក្រោយដឹងការពិត។

លោក ករុណា ពេជ្រ បានបង្ហោះសំណេររៀបរាប់ដោយមានខ្លឹមសារដូច្នេះថាចេញពី studio បានកាដូធំហ្មង។ថ្ងៃមុនផ្ទះគេថ្ងៃនេះមកដល់ផ្ទះខ្ញុំហើយ។បងប្អូនអើយសូមអនុវត្តន៍ការពារ៣កុំ។ភ្លាមៗនៃការបង្ហោះរូបភាពខាងលើនេះទើបធ្វើឲ្យមិត្តភក្តិអ្នករួមអាជីពសិល្ប:នឹងអ្នកគាំទ្រជាច្រើនបានសួរនាំគ្រប់គ្នា។

ជាការឆ្លើយតបនឹងក្តីព្រួយបារម្ភហើយការសួរនាំនតារាចម្រៀងលោក ករុណា ពេជ្រ បានថ្លែងបញ្ជាក់វិញថាអត់មាននណាកើតអី្វទេនេះគឺគ្រាន់តែគេចុះបាញ់ថ្នាំសម្លាប់មេរោគប៉ុណ្ណោះ។លោកថាអរគុណក្រុមហ៊ុន​​ Rainbow Cambodiaដែលបានផ្តល់សេវាបាញ់សម្លាប់មេរោគសម្អាតផ្ទះសម្រាប់សុខភាពខ្ញុំ៕