កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ចុះប្រូម៉ូដផ្លែមៀនប៉ៃលិនជូនពលរដ្ឋមិនគិតប្រាក់មួយដុល្លារ

ភ្នំពេញ:ទស្សនិកជនក៏ដូចជាប្រិយមិត្តដែលតែងនិ យមតាមដានព័ត៌មានសិល្បៈប្រហែលជាបានដឹងហើយថាតម្លៃខ្លួននៃការថតស្ប៉តម្ដងៗរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត គឺពិតជាថ្លៃខ្លាំងណាស់។

ការថតស្ប៉តរបស់កំពូលតារាចម្រៀងទាំងពីរគឺមួយស្ប៉តៗគឺតម្លៃមិនក្រោម១០ម៉ឺនដុល្លារនោះឡើយប៉ុន្តែថ្មីៗនេះកំពូលតារាចម្រៀងទាំងពីរបែរជាចុះទៅថតផ្សព្វផ្សាយផ្លែមៀនតាង៉ែនជូនបងប្អូនប្រជាកសិករខ្មែរយើងនៅឯខេត្តបាត់ដំបង ដោយមិនគិតប្រាក់សូម្បីមួយដុល្លារនោះឡើយ។

កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បានធ្វើដំណើរជាច្រើនរយគីឡអមដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាដែលពាណិជ្ជករល្បីឈ្មោះរះគ្រប់រដូវដោយបានចុះទៅប្រមូលទិញផ្លែមៀន តាង៉ែន របស់បងប្អូនប្រជាកសិករខ្មែរនៅឯខេត្តបាត់ដំបង ស្របពេលដែលប្រជាកសិរកកំពុងតែទុំជោរជ្រុះមិនមានឈ្មួញចុះមកជួយទិញ។

ការចុះប្រមូលទិញរបស់អ្នកឧកញ៉ានិងរួមជាមួយកំពូលតារាចម្រៀងល្បីៗបានធ្វើឲ្យប្រជាពលរដ្ឋស ប្បាយចិត្តជាខ្លាំងខណៈដែលពួកគាត់កំពុងដង្ហៅរកឈ្មួញចុះមកទិញកសិផលរបស់គាត់ដូចសព្វមួ យដង។

ក្នុងទឹកមុខសប្បាយរីករាយអាម្មរណ៍ចាក់ដោតមិនខ្លាចនឿយហត់ លោក ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត បានសម្ដែងការសប្បាយព្រមទាំងបានលើកទឹកចិត្តប្រជាពលរដ្ឋ។លោកថា សូមឲ្យប្រជាពលរដ្ឋដែលបានដាំផ្លែមៀនក្រអូបក៏ដូចជាតាង៉ែនកុំអស់ សង្ឃឹម ប្រមុខរដ្ឋាភិបាលក៏ដូចជាសប្បុរសជនមួយ ចំនួនធំបានយកចិត្តទុកដាក់បងប្អូនមិនឲ្យបងប្អូននៅឯកការឡើយ។

លោកបន្តថា “ជាក់ស្ដែងដូចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយមើលឃើញពីទុក្ខ លំបាករបស់បងប្អូនប្រជាកសិករ គ្មានទីផ្សារលោកបានចុះផ្ទាល់ដើម្បីប្រមូលទិញពីបងប្អូនរហូតដល់ទៅ១០០០តោនហើយយកទៅលក់ក្នុងតម្លៃជូនប្រជាពលរដ្ឋក្នុងខេ ត្តផ្សេងទៀត១គីឡូត្រឹមតែ១៩០០រៀលប៉ុណ្ណោះ”។

ជាមួយគ្នានេះកាលពីថ្ងៃទី៦ ម្សិលមិញ អ្នកឧកញ៉ាម្ចាស់បុរីឡេង ណាវ៉ាត្រាបានអញ្ជើញចុះសម្របស ម្រួលបែងចែកផ្លែមៀនរាប់រយតោនទាំងកណ្តាលភ្លៀងទៅតាមបណ្តាលខេត្តក្រុងចំនួនដូចជាខេត្តកំ ពង់ស្ពឺ តាកែវ កំពត ក្រុងកំពង់សោម ខណៈខេត្តកំពង់ស្ពឺ កំពត អ្នកឧកញ៉ាក៏បានអញ្ជើញទៅលក់ដោយផ្ទាល់ដៃជូនបងប្អូនប្រជាពលរដ្ឋដោយស្នា មញញឺមភក្តីភាពជាជាតិខ្មែរតែមួយ ទាំងយប់អាទ្រាធ។

លើសពីនេះទៅទៀត អ្នកឧកញ៉ាវ័យក្មេងចិត្តក្លាហា នចេញមុខជួយប្រជាពលរដ្ឋគ្រប់ស្ថានភាពកាលៈ ទេសៈបាននឹងអញ្ជើញទៅចុះលក់ផ្លែមៀនផ្ទាល់នៅក្រុងកំពង់សោមនៅថ្ងៃនេះបន្តទៀតដើម្បីឲ្យបងប្អូ នអ្នកកំពង់សោមបានភ្លក់រសជាតិផ្លែឈើខ្មែរយើង ។បន្ថែមលើនេះ ការទិញមកលក់ខាតដើមខាតក ម្លាំ ងពលកម្មខាតថ្លៃដឹកជញ្ជូននេះគឺក្នុងន័យមួយជួ យសម្រួលទុក្ខលំបាកបងប្អូនហើយម្យ៉ាងចង់ឲ្យពុកម៉ែបងប្អូនអ្នកខេត្តផ្សេងៗបានភ្លក់រសជាតិផ្លែមៀនតាង៉ែនឲ្យបានច្រើនផងដែរ។

សូមបញ្ជាក់ថាការចុះប្រមូលទិញដល់ចំការនិងបែ ងចែកផ្ទាល់របស់អ្នកឧកញ៉ានៅពេលនេះដោយមា នការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹ ទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៣ខែកញ្ញានេះបានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបប ញ្ហាខ្វះទីផ្សារនៅខេត្តបាត់ដំបង៕