វ៉ាង ស្រីណូ បង្ហើបគន្លឹះជោគជ័យលើវិថីជីវិតដែលកើតចេញពីសេចក្តីសុខដោយភាពមិនលោភលន់

ភ្នំពេញ:តារាសម្តែងនិយមតែងខ្លួនសិចស៊ីសម្ញែងភាពស៊ីវិល័យកញ្ញា វ៉ាង ស្រីណូ ទោះបីអាជីពសិល្ប:ហាក់មានភាពស្ងប់ស្ងាត់ដោយសារកូវីដ-១៩ក្តីតែគេមើលឃើញថាតារាស្រីរូបនេះជោគជ័យខ្លាំងលើមុខជំនួញផ្ទាល់ខ្លួន។

ទន្ទឹមគ្នានេះតារាស្រី វ៉ាង ស្រីណូ ក៏នៅតែរក្សាបានរូបសម្ផស្សស្រស់ស្អាតមិនចាញ់តារាស្រីវ័យក្មេងជំនាន់ក្រោយនោះដែរ។មិនតែប៉ុណ្ណោះសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃក៏ត្រូវបានគេកត់សម្គាល់ថានាងមានភាពហ៊ឺហារមិនណយទេពោលគឺពោរពេញដោយក្តីសុខខ្លាំង។

ជាមួយគ្នានេះតារាស្រី វ៉ាង ស្រីណូ បានរៀបរាប់អារម្មណ៍ចេញពីចិត្តថា «ខ្ញុំធ្លាប់ឮមនុស្សខ្លះនិយាយថាបើសិនជាមានលុយមួយលានដល្លារមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ ហើយជីវិតប្រហែលជាមានតែក្តីសុខ មិនចាំបាច់ពិបាកចិត្តគិតរឿងរកលុ យ។ប៉ុន្តែតាមពិតដល់ពេលនោះមិនដូចគាត់គិតនោះទេព្រោះខ្ញុំឃើញអ្នកដែលមានលុយវាល់លានហើយគ្មានក្តីសុខច្រើនណាស់។

ស្រីណូ បន្តទៀតថាមនុស្សលោករមែងតែមាននូវភាពលោភមានហើយចង់មានទៀតមានមួយលានហើយចង់បានពីលាន បើថ្ងៃណាអ្នកនៅតែមានភាពលោភនោះអ្នកនឹងនៅតែខំប្រឹងស្រវ៉េស្រវ៉ារកបន្តទៀតគ្មានថ្ងៃឈប់ឈរ។ចឹងការដែលមានលុយមិនរមែងតែមានក្តីសុខគ្មានការពិបាកចិត្តនោះទេ។

បន្ថែមពីនេះ វ៉ាង ស្រីណូ លើកឡើងដែរថាមានតែការដែលយើងចេះរីករាយនូវអ្វីដែលយើងមានហើយប្រើជាវិជិតអោយវាមានក្តីសុខល្មមទៅនិងលុយដែលមានឬសមត្ថភាពរបស់ខ្លួនក្នុងសភាពរបស់ខ្លួនកំពុងមាននាពេលនោះទេទើបវាធ្វើអោយអ្នកមានក្តីសុខពិត៕