មិនធម្មតា!បេក្ខនារីMiss Grand តំណាងឲ្យរាជធានី,ខេត្តទាំង២៥ឆ្នាំនេះសុទ្ធស្រស់ស្អាត

ភ្នំពេញ:ការប្រកួត Miss Grand Cambodia ក្នុងឆ្នាំ២០២១នៅតែត្រូវបានធ្វើឡើងក្រោមការបចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រខណៈដែលរូបសម្រស់របស់បេក្ខនារីទាំង២៥ដែលតំណាងអោយរាជធានីខេត្តទាំង២៥គឺមើលទៅស្រស់ស្អាតនិងទាក់ទាញខ្លាំង។

ការប្រកួតលើកនេះគណកម្មការបានប្ដូរពីការជួបជុំ ដោយរើសតាមប្រព័ន្ធអនឡាញហើយបេក្ខនារីដែលបានចូលប្រកួតត្រូវកំណត់អោយផ្ញើជារូបថត និងជាវីដេអូណែនាំខ្លួនហើយដំណាក់កាលទី១ជម្រើសបាន៥០រូបនិងបន្តជម្រើសបាន២៥រូបតំណាងអោយរាជធានីខេត្តទាំង២៥រូបនៅក្នុងពេលនេះ។

បេក្ខនារីទាំងនេះកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វាហាប់នៅលើផេកផ្លូវការរបស់Miss Grand Cam bodia ដោយបេក្ខនារីម្នាក់ៗសុទ្ធមានចំណេះដឹងនិងស្អាតៗខណៈដែលបេក្ខនារីនៅក្នងឆ្នាំនេះមួយភាគធំក៏ជាអតីតបេក្ខនារីបវរកញ្ញាក្នងការប្រកួតផ្សេងៗ។ ការប្រកួតកាន់តែទាកឈានដល់វគ្គទាក់ទាញខ្លាំងដោយនៅថ្ងៃទី២០កញ្ញានេះបេក្ខនារីទាំង២៥ នឹងប្រជែងគ្នាក្នុងឈុតហែលទឹកក្រៅឆាក ថ្ងៃទី២១កញ្ញានឹងប្រកួតឈុតតំណាងជាតិដែលសម្រិតសម្រាំងដោយអ្នកច្នៃល្បីនិង នៅថ្ងៃទី២៤ គឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។

បេក្ខនារីដែលឆ្នើមជាងគេ នឹងត្រូវគ្រងមកុដដែលមានតម្លៃរហូតដល់៣៥០០០ដុល្លារដែលជាតម្លៃជាងមកុដកាលពីឆ្នាំមុន។អ្វីដែលគួរអោយចាប់អារម្មណ៍គឺការប្រកួត នៅក្នុងឆ្នាំនេះ មានសុទ្ធតែជាអតីតម្ចាស់មកុដកាលពីឆ្នាំកន្លងទៅមកធ្វើជាគណកម្មការដូចជា,កញ្ញា លីវ ជីលី Miss Grand Ca mbodia 2020 និង ជាបេក្ខនារីដែលលេចធ្លោក្នុងការប្រកួតMiss Grand នៅក្នុងប្រទេសថៃថ្មីៗ។

Mis Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា. Miss Grand Cambodia 2018 អ្នកនាង ឌី លីកា . Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាថ និង Miss Wisdom Cam bodia 2020 កញ្ញា ហុក សារិតុលា។គណកម្មកា រជាបវរកញ្ញាទាំង៥រូប នឹងផ្ដល់សំនួរចុងក្រោយដល់បេក្ខនារីប្រកួតប្រជែង ដែលកំពុងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ការប្រកួត Miss Grand Cambodia ក្រោមការរៀបចំរបស់ក្រុមហ៊ុនមហាហង្ស។

បេក្ខនារីមួយរូបដែលគ្រងម្ចាស់មកុដនៅក្នុងឆ្នាំនេះនឹងចេញទៅប្រកួត Miss Grand Internation alនៅក្នុងប្រទេសថៃក្នុងខេត្តភូកេតនាខែធ្នូខាងមុខ។មកទល់ពេលនេះគេឃើញ វីដេអូបង្ហាញខ្លួនរបស់បេក្ខនារីនីមួយៗ ត្រូវបានបង្ហោះយ៉ាងផុសផុល ពីសំណាក់ហ្វេនៗនៅលើហ្វេសប៊ុកនិងTik Tok ៕