G-Devith រំភើបខ្លាំងខណ:ខួបស្នេហ៍៥ឆ្នាំត្រូវ ទេព បូព្រឹក្ស បង្ហាញការដូរធំមួយនេះ

ភ្នំពេញ:គេសង្កេតឃើញថាចំណងស្នេហារវាង G- Devith និង ទេព បូព្រឹក្ស កាន់តែមានភាពរឹងមាំខ្លាំងខណ:កន្លងមកក៏ទទួលបានការសរសើរពីទស្សនិកជនផងដែរ។

ជាការពិតបើគិតមកដល់ពេលនេះចំណងស្នេហារបស់តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីដ ហៅ G -De vith និង ទេព បូព្រឹក្ស គឺមានរយ:ពេល៥ឆ្នាំមកហើយដោយអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែ មល្ហែមគ្រប់ពេល។ទន្ទឹមគ្នានេះដល់ថ្ងៃគម្រប់ខួប ៥ឆ្នាំនៃសម្ព័ន្ធភាពស្នេហ៍បែរជា បូព្រឹក្ស ធ្វើឲ្យ Dev ith ភ្ញាក់ផ្អើលនឹងការដូរធំមួយនេះ។

តួយ៉ាងបង្ហោះភ្ជាប់ជាមួយរូបភាពច្រើនសន្លឹកស្ថិត នៅខាងមុខគម្រោងផ្ទះថ្មីដែលជាការដូចំណងដៃស្នេហ៍G- Devith បានរៀបរាប់ថាHappy 5th Years an niversary ។ក្នុរយ:ពេល៥ឆ្នាំ មកនេះ ប្រៃល្វីង ជូរ ចត់សប្បាយរីករាយតែយេីងបានជំនះទោះថ្ងៃនេះ ជោគជ័យ បន្តិចបន្តូចតែពួកយេីងនៅតែកាន់ដៃគ្នាតស៊ូ ។

G-Devith បន្តថាពាក្យមួយឃ្លាដែលបងចង់និយាយក្នុ ងថ្ងៃនេះ ” បងពិតជាមាន មោទនភាពណាស់ ដែលបាន រួម ដំណើរ លេីផ្លូវជីវិតនេះជាមួយអូន ” ។ឆ្នាំ នេះចង់ប្រាប់បងប្អូនថាខ្ញុំទេអ្នកដាច់ចង្កេះនិយា យទៅ My Tep Boprek ធ្វេីសុីសាហាវណាស់ ។

គេចាំថាតារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស កាល ពីកន្លងមកក៏បានបង្ហាញពីអារម្មណ៍រំភើបស្ទើរតែទប់អារម្មណ៍ទឹកភ្នែកពុំបានខណៈដែលតារាចម្រៀ ងស្រីធ្មេញជំពើសរូបនេះតែងទទួលបានការស្រលា ញ់និងយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសំណាក់ឪពុ កហើយនឹងម្តាយក្មេកខាងអនាគត់ស្វាមីគឺលោក G-Devithផងដែរ៕