ដោយសារកូវីដ !តារាសម្តែងជើងចាស់ ច័ន្ទ ដារ៉ាទី ចាប់របរលក់ប្រហុកផ្អកសាច់ក្រកនិងត្រីងៀត

ភ្នំពេញ៖ខណ:ការសម្តែងហាក់ស្ងប់ស្ងាត់អំឡុងពេ លជំងឺកូវីដ-១៩តារាសម្តែងជើងចាស់អ្នកស្រី ច័ន្ទ ដារ៉ាទី ត្រូវបានប្រភពបង្ហើបថាអ្នកស្រីបានងាក់មកចាប់យកមុខរបរលក់ប្រហុកផ្អកដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមលើមុខរបរចាស់។

ជាមួយគ្នានេះតារាសម្ដែងអ្នកស្រី ច័ន្ទ ដារ៉ាទី បាននិយាយថាមូលហេតុដែលនាំឲ្យគាត់ចាប់យករបរលក់ប្រហុក ផ្អកនេះថានេះក៏ដោយសារតែបច្ចុប្បន្នជួបវិបត្តិជំងឺកូវីដ-១៩ទើបរកអ្វីលែងបានទៀត។ហេតុនេះហើយទើបស្រវ៉ាលក់តាមអនឡាញ។

តារាជើងចាស់រូបនេះបន្តថាកាលពីដំបូងឡើយអ្ននកស្រីបានចាប់យករបរលក់គុយទាវតែមិនទទួលបាន ជោគ ជ័ យឡើយ ទើបអ្នកស្រីសម្រេចប្រើវិធីចុងក្រោយគឺលក់ប្រហុកផ្អកដែលជាជំនាញផ្ទាល់ខ្លួ នមួយរបស់អ្នកស្រី ។ម្យ៉ាងសម្រាប់អាជីពសម្ដែងរបស់អ្នកស្រីក៏ស្ងប់ស្ងាត់ខណ:ពីមុន ក្នុងមួយខែថតបាន២ទៅ៣រឿងតែឥឡូវមួយខែរកតែមួយរឿងមិនចង់បានផង ។

សូមបញ្ជាក់ថាអ្នកស្រី ច័ន្ទ ដារ៉ាទី បច្ចុប្បន្នបានចា ប់យកអាជីពលក់ប្រហុល ផ្អក សាច់ក្រក និងត្រីងៀតជាដើម។អ្នកស្រី ច័ន្ទ ដារ៉ាទី គឺជាតារាជើងចាស់ដែលក្រសោបបានភាពល្បីល្បាញអំឡុងទស្សវត្តឆ្នាំ៩០ខណ:មកដល់សព្វថ្ងៃអ្នកស្រីមានវ័យជាង៥០ឆ្នាំហើយ៕