កីឡាករ រឿង សោភ័ណ្ឌ អំពាវនាវដល់ប្រធានសហព័ន្ធកីឡាប្រដាល់ជួយលោកគ្រូខ្លួនដែលធ្លាក់ខ្លួនឈឺផង

ភ្នំពេញ ៖ កីឡាករប្រដាល់គុណខ្មែរល្បីឈ្មោះ រឿង សោភ័ណ្ឌ បានចេញមុខអំពាវនាវដល់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរគឺលោក តែម ម៉ឺន ឱ្យជួយមើលពីទុក្ខលំបាកគ្រូបង្វឹករបស់ខ្លួន ខណៈដែលពេលនេះកំពុងតែ ឈឺ ធ្ងន់ដេកដួលលើគ្រែគ្មានប្រា ក់ព្យាបាលទេ។

ជាក់ស្តែងនៅលើគណនីហ្វេសប៊ុករបស់លោកកីឡាករ រឿង សោភ័ណ្ឌកាលពីថ្ងៃទី១៣ខែកញ្ញាឆ្នាំ ២០ ២១បានរៀបរាប់ថាថាខ្ញុំបាទ រឿង សោភ័ណ្ឌ ជាកីឡាករប្រដាល់ ហាត់ នៅក្លឹប ម្កុដរាជសីហ៍ ពេលនេះលោកគ្រូខ្ញុំបាទឈ្មោះលោកគ្រូ ឈិន ក្វាន់ចៃ​ មានជំងឺប្រចាំកាយក្រោកលែងរួចហើយ។

លោកបានបន្តថាសូមលោក អ៊ំ តែម ម៉ឺន ជាប្រធានសហព័ន្ធកីឡាប្រដាល់មើលឃើញពីទុក្ខលំបាករបស់លោកគ្រូខ្ញុំបាទផង ព្រោះគាត់មនុស្សម្នាក់ ដែលបង្ហាត់គុណខ្មែរមកដល់ខ្ញុំបាទហើយគាត់តស៊ូណាស់នៃការបង្ហាត់គុណខ្មែរ ។

កីឡាករ រឿង សោភ័ណ្ឌ បានបន្ថែមថា គាត់រត់ម៉ូតូឌុបមកចិញ្ចឹមសិស្សនៅក្នុងក្លឹបទំរាំខ្ញុំបានមានថ្ងៃនេះគឺគាត់តស៊ូណាស់ ការតស៊ូរបស់គាត់ គឺដើម្បីគុណខ្មែរ តែមួយមុខគត់ ហើយគាត់ម្នាក់នេះហើយ ដែលឱ្យខ្ញុំបានផ្សព្វផ្សាយគុនខ្មែរ លើឆាកអន្តរជាតិ ។នាមខ្ញុំជាកីឡាករប្រដាល់ម្នាក់ សុំលោក អ៊ុ តែម ម៉ឺន ជួយមើលគាត់ផង គាត់ក្រណាស់គ្មានទាំងលុយមកពេទ្យផង៕