អ៊ុន សិទ្ធា បញ្ជាក់អាការ:ជំងឺក្រោយធ្លាក់ខ្លួនឈឺជំងឺទាំងនេះ

ភ្នំពេញ:តារាសម្តែងសម្បូរសាច់ដុំលោក អ៊ុន សិទ្ធា ថ្មីៗនេះបានធ្លាក់ខ្លួនឈឺជំងឺច្រើនមុខធ្វើឲ្យអ្នកគាំ ទ្របារម្ភគ្រប់គ្នាខណ:មានខ្លះទៀតក៏បានផ្ញើសារសួ រនាំសុខទុក្ខលោកផងដែរ។

បើសង្កេតឃើញតាមរយ:រូបភាពជាច្រើនសន្លឹករបស់លោក អ៊ុន សិទ្ធា ស្ថិតក្នុងសភាពស្លេកស្លាំងដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមមិនត្រឹមតែមហាជននោះទេដែលបារម្ភគឺមានមិត្តភក្តិរួមអាជីពមួយចំនួនក៏បានចាប់អារម្មណ៍សួរនាំពីអាការ:ជំងឺដែរ។

ជាមួយការសួរនាំនេះលោក អ៊ុន សិទ្ធាបានបញ្ជាក់មកវិញថាអរគុណ ពុកម៉ែបងប្អូនដែលបារម្ភនឹងខលសួរសុខទុកដល់ខ្ញុំ។ខ្ញុំបានធូរបន្តិចហេីយ ជិតបានចេញពីពេទ្យហេីយ ឈឺលេីកនេះច្រេីនមុខសរុបតែម្តង។លោកថាខ្លួនមានជំងឺរលាកក្រពះពោះវៀន គ្រុនឈាម គ្រុនចាញ់ ។

បន្ទាប់ពីមានការបញ្ជាក់ខាងលើនេះពីសាមីខ្លួនគេសង្កេតឃើញមានអ្នកគាំទ្រនិងមិត្តភក្តិរួមអាជីពសិល្ប:ជាច្រើនបានផ្ញើសារជូនតារាសម្តែងលោក អ៊ុន សិទ្ធា ឲ្យឆាប់ជាសះស្បើយគ្រប់ៗគ្នា៕