អ្នកនិពន្ធ សួន ពិសិដ្ឋ សរសើរនឹងរម្លឹកដល់ស្នាដៃផលិតករល្បីឈ្មោះ ហ្វៃ សំអាង

ភ្នំពេញ:អ្នកនិពន្ធលោក សួន ពិសិដ្ឋ បានរម្លឹកបើកកកាយអនុស្សាវរីយ៍អតីតកាលជិត២០ ឆ្នាំមុនជាមួ យផលិតករល្បីឈ្មោះលោក ហ្វៃ សំអាង តាមរយ: បទចម្រៀង សឹកហួសព្រោះស្នេហ៍ ដែលថតក្នុងឆ្នាំ ២០០៣កន្លងទៅ។

លោក សួន ពិសិដ្ឋ បានបង្ហោះរៀបរាប់ថាមើលមុខខុសគ្នាតែ១ឆ្នាំទេពីបទ សឹកហួសព្រោះស្នេហ៍ ថតក្នុងឆ្នាំ២០០៣មើលមុខគេផង។រឿងនេះថតក្នុងឆ្នាំ ២០០៤ដឹងថារឿងអី្វអត់បងប្អូន?នេាះជាស្នាដៃតែនិពន្ធរបស់រៀមច្បងកំពូលអ្នកដឹកនាំរឿងហ្វៃសំអា ង។

អ្នកនិពន្ធ សួន ពិសិដ្ឋ បានបន្តថាសូមសរសើរបង ហ្វៃ សំអាង ដូចមើលឃើញអនាគតថាខ្ញុំនឹងស្រស់ស្អាតសង្ហាកប់ជាងពេលនៅក្មេង បានជាគាត់ជ្រើ សរើសខ្ញុំដើរតួសម្ដែងបានផ្ដល់ឱកាសឱ្យខ្ញុំក្លាយជាតារាតួកុនហ្នឹងគេដែរ។អរគុណបងប្រុសសម្លាញ់! ។

ជាមួយគ្នានៃការរម្លឹករបស់លោក សួន ពិសិដ្ឋ នេះដែរលោក ហ្វៃ សំអាង បានលើកឡើងដែរថានឹក ឃេីញថតបទសឹកហួសព្រោះស្នេហ៍។ បទដំបូងរ បស់ប្អូន ពិសិដ្ឋ សរសើរ ប្អូនមានទេព កោសល្យ សិ ល្បៈខ្ពស់យេីងប្រហែលជា ជួបគ្នាម្តងទៀតនៅរឿងថ្មី។

ឆ្លើយតបលោក ហ្វៃ សំអាង កវីនិពន្ធ សួន ពិសិដ្ឋ បាននិយាយថាការពិតទៅអ្នកដែលត្រូវសរសើរនិងត្រូវទទួលគុណសម្បត្តិខ្ពស់គឺបងទៅវិញនោះទេខ្ញុំមិនដែលចេះសម្ដែងតួអង្គអី្វនោះទេគឺក៏ដោយសារ បានបងទាំងអស់ជាអ្នកបង្ហាត់បង្ហាញប្រាប់ពន្យល់តម្រង់ផ្លូវដល់ខ្ញុំ ទើបខ្ញុំខិតខំត្រឹងត្រាប់ស្ដាប់បង ហើយខំរៀនសូត្រអនុវត្តន៍ខុសត្រូវយ៉ាងណា គឺបងតែងតែអនុគ្រោះដល់ខ្ញុំ ហើយបងក៏មិនដែលថាហាស្ដីខ្ញុំបានមួយម៉ាត់នោះដែរគឺបងមានភាពអំ ណត់អត់ធ្មត់ខ្ពស់ណាស់។

លោកបន្តទៀតថាសមិតិផលនិងអនុស្សាវរីយ៍របស់បងនិងតួៗនិងក្រុមការងារទាំងអស់នេះគឺជាស្នាដៃរបស់បងជាអ្នកផ្ដួចផ្ដើមចក្ខុវិស័យទាំងអស់នេះហើ យនិងដឹកនាំឱ្យកើតលិចឡើងជារូបរាង ជាស្នាដៃ ជាផលផ្លែផ្កា៕