បវកញ្ញាពីរដួងគ្រងឈុតប្រពៃណីស្រស់ស្អាតដូចគ្នានារដូវភ្ជុំបិណ្ឌ

ភ្នំពេញ: ទស្សនិកជននិងអ្នកគាំទ្របានលាន់មាត់សរសើរគ្រប់គ្នាពេលឃើញសម្រស់របស់បវរកញ្ញា ២ដួងក្នុងការប្រឡងកម្មវិធីMiss Grand Camb odia 2020គឺកញ្ញា សេង រដ្ឋាននិង លីវ ជីលី អំ ឡុងពេកនៃរដូវបុណ្យភ្ជុំជិតចូលមកដល់។

ការចាប់អារម្មណ៍នេះកើតឡើងស្របពេលដែលស្រីស្អាត សេង រដ្ឋាន និងលីវ ជីលី បានរំលេចខ្លួនក្នុង ឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរយ៉ាងស្រ ស់ផូរផង់។ខណ:កន្លងមកធ្លាប់តែឃើញពួកគេស្លៀ កពាក់បែបសម័យប៉ុណ្ណោះ។

គេចាំបានថាស្រីស្អាតទាំងពីរដួងគឺកញ្ញា សេង រដ្ឋា និង លីវ ជីលី កន្លងមកជាមិត្តភក្តិដែលធ្លាប់ប្រឡងលើវេទិកាMiss G rand Cambodia 2020ដូច គ្នា។អំឡុងពេលនោះ សេង រដ្ឋា បានឈ្នះមកុដ ខ ណៈ ជីលី ឈលើលំដាប់លេខ៣ប៉ុន្តែក្រោយមកអ្ន ករៀបចំកម្មវិធីMiss Grand Cam bodia លោ ក អ៊ិន សុភិន បានប្រកាសដកហូតតំណែងម្ចាស់ម្កុដកញ្ញា សេង រដ្ឋា ដោយផ្ទេរទៅឲ្យបវរកញ្ញាជ័យ លាភីលេខ៣កញ្ញា លីវ ជីវលី វិញ។

ដោយសារតែកើតមានបញ្ហាបែបនេះហើយទើបកា លនោះគេសង្ស័យថាទំនាក់ទំនងរវាង សេង រដ្ឋា និង លីវ ជីវលី ប្រហែលកើតមានការអាក់អន់ស្រពន់ចិត្តគ្នា។ប៉ុន្តែផ្ទុយទៅវិញគឺគេសង្កេតឃើញអ្នកទាំ ងពីរនៅតែរក្សាបានទំនាក់ទំនងល្អជាមួយគ្នាដូច ដើម។ត្រង់ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្រសរសើរពួកគេផងដែរ៕