បង្ហាញមុខតារាស្រី៤ដួងស្រលាញ់និងលើកស្ទួយវិស័យគុនល្បុក្កតោ

ភ្នំពេញ:តារាសម្តែងនិងចម្រៀងស្រីរបស់ខ្មែរចំនួន ៤ដួងកំពុងអន្ទងចិត្តអ្នកគាំទ្រឲ្យចាប់អារម្មណ៍ខ្លាំ ងក្រោយពេលពួកគេបង្ហាញខ្លួននៅក្នុងការហាត់រៀ ននូវក្បាច់គុណល្បុក្កតោដើម្បីជាការចូលរួមថែរក្សានិងលើកតម្កើនវិស័យមួយនេះ។

តារាស្រីរបស់ខ្មែរទាំង៤រូបដែលត្រូវបានលើកយកមកបង្ហាញនៅពេលនេះរួមមាន,

១.តារាសម្តែងនិងជាគ្រូបង្ហាត់គុនល្បុក្កតោគឺកញ្ញាពេជ្រ ចរណៃ ជារឿងៗក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្ត(ខ្មែរ)នាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោផងដែរ។

២.កញ្ញាសំ ថារ័ត្ន មិនខុសគ្នាពីកញ្ញា ពេជ្រ ចរណៃ នោះទេកន្លងមកនាងតែងបង្ហាញឬចូលរួមបង្ហាត់ដល់យុវជនខ្មែរដែលស្រលាញ់និងគាំទ្រវិស័យក្បា ច់គុនល្បុក្កតោរបស់ខ្មែរ។លើសពីនេះកញ្ញាក៏បានធ្វើការអំពាវនាវឲ្យមហាជនបន្តការលើកស្ទួយនិងគាំទ្រដល់វិស័យមួយនេះ។

៣.តារាចម្រៀងវ័យក្មេងកញ្ញា ញឹមសួន សោភាទេ ពី ស្របពេលដែលអាជីពសិល្ប:កំពុងតែមានស្ទុទៅមុខនេះនាងក៏ធ្វើឲ្យមហាជនកាន់តែចាប់អារម្ម ណ៍ថែមទៀតជាមួយការប្រែមុខមាត់ថ្មីលើវិស័យក្បាច់គុណបុរាណខ្មែរល្បុក្កតោ។ខណ:មានទស្សនិ កជនច្រើនចាត់ទុកថាជាបុគ្គលគំរូបសម្រាប់យុវជ នខ្មែរ។

៤.បវរកញ្ញា រ៉េត សារីតា ក្រៅតែអាជីពសិល្ប:បច្ចុ ប្បន្នដែលទទួលបានការគាំទ្រច្រើនក៏ស្រាប់តែថ្មីៗនេះនាងបានរំលេចខ្លួនក្នុងការហាត់រៀនលើវិស័យក្បាច់គុណបុរាណខ្មែរល្បុក្កតោដែលទទួលបានការសរសើរពីទស្សនិកជនផងដែរ។

សូមជម្រាបថាគុនល្បុក្កតោគឺជាក្បាច់គុនដ៏ចំណា ស់មួយរបស់ខ្មែរដែលត្រូវបានបង្កើតឡើងដោយជ នជាតិខ្មែរនៅលើទឹកដីខ្មែរតាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌាកាលពីជាង២ពាន់ឆ្នាំកន្លងមកហើយ។ «ល្បុក្កតោ»គឺជាបន្សំនៃពាក្យ«ល្បុក្ក»បូកនឹង «តោ»មានន័យថាសត្វតោមហាកម្លាំងឬមហាថា មពល៕