អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បោះបង់ការសិក្សា ២០ឆ្នាំទើបមានឱកាសចូលរៀនថ្នាក់មហាវិទ្យា ល័យឆ្នាំនេះ

ភ្នំពេញ:អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមហាជ នស្គាល់ថាជាមហាសេដ្ឋីវ័យក្មេងម្នាក់កំពុងតែមានប្រជាប្រិយភាពជោគជ័យលើវិស័យជំនួញបានប្រ កាសជាសាធារណៈនាថ្ងៃទី២១ខែកញ្ញាឆ្នាំនេះថា លោកនឹងចូលរៀនថ្នាក់បរិញ្ញាបត្របន្ទាប់ពីលោកបោះបង់ចោលការសិក្សា២០ឆ្នាំ។

ការប្រកាសចូលរៀនថ្នាក់បរិញ្ញាបត្ររបស់អ្នកជំនួ ញដ៏ល្បីល្បាញនៅកម្ពុជារូបនេះស្របពេលដែលលោកក៏បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន១៥ ០កន្លែងដល់និស្សិតក្រីក្រដែលមានបំណងចង់សិ ក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយរួមជំនាន់ជា មួយលោកផងដែរ។

ការប្រកាសចូលរៀនជានិស្សិតឆ្នាំទី១របស់អ្នកឧក ញ៉ា ឡេង ណាវ៉ាត្រា ជាគំរូដ៏ល្អមួយ សម្រាប់ប្អូនៗសិស្សានុសិស្សដែលខកខានឬរងផលរំខានដោយ សារបញ្ហាកូវីដរាតត្បាតក្នុងសហគមន៍សូមកុំគិតបោះបង់ការសិក្សាឱ្យសោះ បើមានឱកាសត្រូវតែប ន្តចូលរៀនដើម្បីក្លាយខ្លួនជាធនធានមនុស្សដែលសង្គមជាតិត្រូវការជាចាំបាច់។

ក្រៅពីបង្កប់នូវខ្លឹមសារអូសទាញយុវជនទូទាំងប្រ ទេសកុំឱ្យបោះបង់ការសិក្សាក្នុងស្ថានភាពដែលរា ជរដ្ឋាភិបាលកំពុងតែបង្កលក្ខខណ្ឌងាយស្រួលដ ល់ក្រសួងអប់រំយុវជននិងកីឡាអាចបើកសាលារៀ នក្នុងកម្រិតទូទាំងប្រទេសវិញជាបណ្ដើរៗអ្នកឧក ញ៉ា ដែលធ្លាប់មានប្រវត្តិជាពលករនៅប្រទេសកូរ៉េរូបនេះ ក៏ចង់បញ្ជាក់ប្រាប់យុវជនខ្មែរ ដែលកំពុងស្ថិតក្នុងវ័យសិក្សាទូទាំងប្រទេសថា “គ្មានឡើយពាក្យថា ហួសពេល សម្រាប់អ្នកសិក្សា!”។

បែបណាក្ដីអ្នកឧកញ៉ាដែលមានកូន៣នាក់មានប្រាក់វាល់លានទើបតែមានឱកាសចូលរៀនថ្នាក់មហាវិទ្យាល័យរូបនេះ មិនទាន់ដឹងថា លោកជ្រើសមុខជំនាញអ្វី និងចូលរៀននៅសាកលវិទ្យាល័យណាមួយ នៅឡើយនោះទេ។

គួរបញ្ជាក់ថា អាហារូបករណ៍ទាំង ១៥០កន្លែងដែ លផ្ដល់ជូនដល់ប្អូនៗនិស្សិតក្រីក្រទូទាំងប្រទេស ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនឱ្យពួក គាត់បន្តរៀននៅតាមសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ពួកគេក៏នឹងទទួលបានឱកាសធ្វើការងារក្នុងក្រុមហ៊ុនរបស់លោកផ្ទាល់ថែមទៀតផង។ក្នុងនោះពួកគេនឹងអាចទទួលបានប្រាក់ខែចន្លោះពី ៣០០ដុល្លារ ទៅ៤០០០ដុល្លារផ្អែកទៅតាមសមត្ថ ភាព ចំណេះ ជំនាញ របស់ពួកគេជាក់ស្ដែង។

សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលទើបបញ្ចប់ថ្នា ក់បាក់ឌុប ចង់ដាក់ពាក្យស្នើរសុំអាហារូបករណ៍នេះ អ្នកឧកញ៉ា នឹងចុះវាយតម្លៃដោយផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។ សម្រា ប់ជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង និងព័ត៌មានវិទ្យា៕