
កាលពីយប់មិញនេះ មានការប្រតិកម្មយ៉ាងខ្លាំងក្រោយពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស បន្ទាប់ ចំប៉ីខ្មៅ ឬមានឈ្មោះ ហេង យិន បានបង្ហោះវីដេអូជេរដៀលប្រមាថខ្មែរកប់ៗមាត់តែម្តង ដោយសារតែខ្លួនត្រូវបានជនមិនស្គាល់មុខចំនួន៣នាក់មកខោកក្បាលខ្លួន បណ្តាលឲ្យពកក្បាល។ វីដេអូជេរដៀលប្រមាថនេះ បានធ្វើឲ្យមហាជនជាច្រើនមានការខឹងសម្បាយ៉ាងខ្លាំង ព្រមទាំងស្នើរឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ចំពោះ ចំប៉ីខ្មៅ ថែមទៀត។
បន្ទាប់ពីមានការប្រតិកម្ម និងរកដាក់ពាក្យប្តឹងគ្រប់ទិសទីនោះ មុននេះបន្តិច ឈ្មោះ ហេង យិន ហៅ ចំប៉ីខ្មៅ បានបង្ហោះវីដេអូនៅលើគណនីរបស់ខ្លួន ធ្វើការសុំទោសជាសាធារណៈ ដោយខ្លួនបានលើកឡើងថា ព្រោះតែអារម្មណ៍ខឹងមួយឆាវត្រូវគេមកខោកក្បាល ទើបខ្លួនជេរដៀលបែបនេះ។
តែយ៉ាងណាមិញ មានសាស្ត្រចារ្យអក្សសាស្ត្រខ្មែរមួយរូប ដែលត្រូវបានគេស្គាល់ថា ជាអ្នកលេងបណ្ដាញសង្គមមានប្រជាប្រិយភាពទៀតនោះ បានលើកឡើងពីករណីថា ៖
ចំប៉ីខ្មៅ គាត់មានការស្រាវជ្រាវ និងគិតត្រូវដែរមែន។
– តាំងពីដើមមក កុំថាឡើយពូKCរាប់អាន និងជិតស្និទ្ធជាមួយមិត្តភក្ដិប្អូនៗក្មួយៗជា អ្នករៀនខ្សោយ ក្រីក្រ កំព្រា ពិការ អ្នកមកពីខេត្ត…ក្ដី ទោះប្អូនៗក្មួយៗជាខ្ទើយ មិនថាខ្ទើយប្រុសសក់វែងសក់ខ្លី ខ្ទើយស្រីសក់ខ្លីសក់វែង ក៏ពូKCមានដែរ។ ព្រោះយល់ថា គ្មានអ្នកណាចង់កើតមកខុសធម្មតា ឬត្រូវគេស្អប់រើសអើងនោះទេ។ គាត់ជួបរឿងមិនគាប់ចិត្តហើយ ហេតុអ្វីយើងចំអកមាក់ងាយគាត់ទៀត។
– កន្លងមក ទោះតារា និងអ្នកល្បីចង់ប្ដឹងគាត់ ក៏ពូចង់ឱ្យអធ្យាស្រ័យ អភ័យទោសឱ្យគាត់ដែរ ទោះឱពុកគាត់ជាជនជាតិវៀតណាមក្ដី តែគាត់មិនបានបំផ្លាញសង្គមទេ។
– ពិតណាស់ អ្នកខោក ឬលួចឆ្មក់ធ្វើបាបគេទោះដោយសម្ដីក្ដី គឺមិនត្រឹមត្រូវទេ។ ឯការខឹងមនុស្សមួយចំនួនមកដៀលខ្មែរទាំងនគរនេះ គឺមិនអាចលើកលែងទោសបានទេ។ យកនាងចំប៉ីខ្មៅ ទៅតុលាការ កាត់សេចក្ដី ដាក់ទោស ឱ្យនាងឈ្វេងយល់កំហុសខ្លួនឯងម្ដងទៅ កុំឱ្យនាង Depression ពេក។ អ្វីដែលនាងជេរដៀលនោះ គឺផុសចេញពីក្នុងចិត្តនាងច្បាស់ណាស់ ថានាងរមិលគុណខ្មែរ ដែលផ្ដល់ទីកំណើតឱ្យឪពុកម្ដាយ និងនាងផ្ទាល់។
-៚ពូKC ក៏មានប្អូនៗក្មួយៗជាខ្ទើយដែរ មិនថាខ្ទើយប្រុសសក់វែងសក់ខ្លី ខ្ទើយស្រីសក់ខ្លីសក់វែង តែពួកគេមិនគម្រក់ដូចនាងចំប៉ីខ្មៅនេះទេ៕