អបអរ!អតីតកីឡាករ ជៀស ស្រួច ទទួលបានអំណោយម៉ូតូថ្មី១គ្រឿងពីឧកញ៉ាម្នាក់

ភ្នំពេញ:បន្ទាប់ពីបានទទួលដំណឹងនៃការធ្លាក់ខ្លួនលំបាកហើយថ្មីៗនេះត្រូវបានចោរលួចយកម៉ូតូចា ស់ទៀតនោះអតីតកីឡាករប្រដាល់ល្បីលោក ជៀ ស ស្រួច ពេលនេះក៏ទទួលបានម៉ូតូថ្មី១គ្រឿងពីលោកឧកញ៉ា ឡេង ប្រុស ។

គេចាំបានថាកាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១ក ន្លងទៅអតីតកីឡាករប្រដាល់គុនខ្មែរលោកវង្សណ យ បាបានប្រកាសនៅលើបណ្ដាញសង្គមរបស់ខ្លួនថា ត្រូវ បានបុរសម្នាក់ ដែល ជា អ្នក ដឹក ងៀត ក្របីលួ ចយកម៉ូតូចំនួនពីរគ្រឿងដោយក្នុងនោះម៉ូតូ១គ្រឿ ងជារបស់ខ្លួននិង១គ្រឿងជារបស់អតីតកីឡាករ ជៀស ស្រួច ផងដែរ។

យ៉ាងណាមិញក្រោយពីមានដំណឹងដ៏គួរឲ្យអាណិ តនេះលោកឧក ញ៉ា ឡេង ប្រុស បានសម្រេចទិញម៉ូតូថ្មី១គ្រឿងជាអំណោយដល់អតីតកីឡាករលោក ជៀស ស្រួច ។អំណោយនេះធ្វើឡើងតាមរយ:លោ ក ហេង ឡុង ។

លោកឧកញ៉ា ឡេង ប្រុស បានបញ្ជាក់បែបនេះថាថ្ងៃនេះលោក ហេង ឡុង តំណាងអោយរូបខ្ញុំបាទបាននាំយកម៉ូតូHonda dreamឆ្នាំ 2021មួយគ្រឿងឧបត្ថម្ភជួនដល់អតីតកីឡាករប្រដាល់ជៀស ស្រួច។

ចំណែកកីឡាករ វង្ស ណយ ក៏បានលើកឡើងដែរថាអបអរសាទរបង ជៀស ស្រួច ដែលបានទទួលម៉ូតូថ្មីពីលោកឧកញ៉ា ឡេង ប្រុស។សូបបញ្ជាក់ដែ រថាជនសង្ស័យដែលបានបោកយកម៉ូតូរបស់កីឡា ករ វង្ស ណយ និងអតីតកីឡាករ ជៀស ស្រួច ទៅនោះត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាននៅស្រុកមោ ងឬស្សីខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ ២០២១កន្លងទៅនេះ៕