ម្ចាស់បទ កម្មករឆ្លងដែន,លោក សែម សង្វាត សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ

ភ្នំពេញ:ដោយសារស្ថានភាពជំងឺធ្ងន់និងធ្វើទុក្ខខ្លាំ ងតារាចម្រៀងលោក សែម សង្វាត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោ កសង្ឃខណ:អ្នកគាំទ្រជាច្រើនបង្ហាញក្តីព្រួយបារម្ភខ្លាំង។

បើតាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា បានបង្ហោះមុននេះបន្តិចថាអាណិតណាស់អតីតតារាចម្រៀងជើងចាស់លោក សែម សង្វាត មានជំងឺកំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ ដោយលោកបាននិយាយថាខ្ញុំបាទសែម សង្វាតជាសិល្បៈករផ្នែកចម្រៀងជើងចា ស់កំពុងតែព្យាបាលក្នុងបន្ទប់ICUក្នុងមន្ទីរពេទ្យលោកសង្ឃ។

លោកបន្តទៀតថាដោយសារតែស្ថានភាពជំងឺរបស់ ខ្ញុំវិវត្តន៍កាន់តែធ្ងន់ទៅៗត្រូវប្រើថ្នាំច្រើនដោយខ្ញុំបាទពុំមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាល!។ដូច្នេះសូមអំពាវនាវដល់បងប្អូនសប្បរសធម៌ទាំងអស់ដែលចូលចិ ត្តអាណិតស្រលាញ់ខ្ញុំបាទមេត្តាជួយដល់ខ្ញុំបាទផង។

ការចូលរួមចំណែករបស់បងប្អូនគឺដើម្បីអោយខ្ញុំបា ទបានរស់នៅបន្តចិញ្ចឹមគ្រួសារនិងបានបន្តការច្រៀ ងបំពេអារម្មណ៍ជូនដល់មហាជនក្នុងស្រុកនិងក្រៅស្រុក។នេះជាការលើកឡើងបន្ថែមរបស់លោក សែ ម សង្វាត ។តាមរយ:នេះមានទស្សនិកជនជាច្រើនបានសម្តែងការព្រួយបារម្ភនិងជូនពរលោកឲ្យឆាប់ជាសះស្បើយពីជំងឺផងដែរ៕