តារាចម្រៀង សុន ស្រីពេជ្រ ផ្តាំទៅអ្នកជោតាមគ្នាដែលបរិភោគដំបងយក្សប្រយ័ត្នពុលស្លាប់

ភ្នំពេញ:តារាចម្រៀងសំឡេងផ្អែម សុន ស្រីពេជ្រប ន្ទាប់ពីសង្កេតឃើញថាប៉ុន្មានថ្ងៃមកនេះបានផ្ទុះនូវរឿងរ៉ាវបរិភោគដំបងយក្សជាមួយអំបិលម្ទេសនោះនាងក៏បានចេញមុខនិយាយចំៗចំពោះអ្នកដែលជោរតាមគ្នា។

ដោយសារហេតុផលនេះហើយទើបថ្មីៗនេះផ្ទុះឡើ ងនូវការវែកញែកជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមនិងមហាជនមួយចំនួនធំ។ក្នុងនោះក៏មានប្រភពព័ត៌មាននិយាយថាតម្លៃដំបងយក្សល ក់នៅលើទីផ្សាមានការឡើងថ្លៃពី១ម៉ឺនរៀលទៅ១៥ ០០០រៀលជាដើម។

ជាមួយគ្នានោះតារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ ក៏បានអំពាវនាវនិងបញ្ចេញទស្សន:លើរឿងរ៉ាវនេះផងដែរ។អ្នកនាង សុន ស្រីពេជ្របានលើកឡើងថា ឃើញតែគេផុសរាល់ថ្ងៃអារឿងញ៉ាំដំបងយក្សឬប្រ ទាល់បាតដៃហ្នឹងប្រយ័ត្នប៉ះចំអាមិនស្គាល់ច្បាស់ឬ សត្វនោមដាក់ពុលស្លាប់។

តាមរយ:ការលើកឡើងរបស់តារាចម្រៀង សុន ស្រី ពេជ្រ ខាងលើនេះបានធ្វើឲ្យមហាជនបង្ហាញការគាំ ទ្រគ្រប់គ្នា។សូមជម្រាបថានាអំឡុងពេលប៉ុន្មានថ្ងៃ នេះគេកត់សម្គាល់ឃើញថាកំពុងផ្ទុះការចាប់អារម្ម ណ៍និងល្បីរឿងបរិភោគដំបងយក្សជាមួយអំបិល ម្ទេសដែលនាំឲ្យមានការចែករំលែកកាន់តែច្រើនឡើ ងនៅលើបណ្តាញសង្គម៕