ដេននី ក្វាន់ ទម្លាយរូបពីក្មេងមិនទាន់ឆ្លងកាត់មុខកាំបិតនិងឥឡូវខុសគ្នា៣៨០ដឺក្រេ

ភ្នំពេញ:តារាសម្តែងសិចស៊ី ដេននី ក្វាន់ គឺជាតារាស្រីម្នាក់ដែលចូលចិត្តភាពហ៊ឺហារតាមរយ:ការចា យរូបសម្ផស្សជាមួយការប្រើប្រាស់សម្ភារ:ថ្លែៗជាដើ ម។

ភាពហ៊ឺហារមានបានរបស់តារាស្រីមកពីទឹកដីខេត្ត ព្រះវិហារកញ្ញា ដេននី ក្វាន់ នេះបានមកពីការជោគ ជ័យលើមុខជំនួនជាច្រើនដែលបច្ចុប្បន្ននាងកំពុងក្តាប់ណែនពេញនៅក្នុងដៃទៀតផង។ដោយឡែកបើចាប់អារម្មណ៍មកមើលពីរូបសម្រស់នាងក៏ស្រស់ស្អាតមិនចាញ់តារាបរទេសដែរ។

ទោះបីជាយ៉ាងណាតែសម្រាប់តារាសម្តែងកញ្ញា ដេននី ក្វាន់ កន្លងមកនាងមិនដែលបិទបាំងរឿងរ៉ាវនៃសម្រស់របស់ខ្លួនឡើយពោលគឺតែងបង្ហាញការភា ពស្រស់ស្អាតនេះបានមកពីការវះកាត់កែសម្ផស្សបន្ថែមសម្រស់ពីធម្មជាតិ។

ជាក់ស្តែងថ្មីៗនេះតារាស្រី ដេននី ក្វាន់បានទម្លាយរូបភាពចំនួន២សន្លឹកដោយធ្វើការប្រៀបធៀបខ្លួន ឯងគ្រាមិនទាន់កែសម្ផស្សនិងពេលកែសម្ផស្សរួច។នាងបានលើកឡើងថាមើលទៅដូចមនុស្សពីរផ្សេ ងគ្នាទាំងដែលការពិតជាមនុស្សតែមួយទេ។

តារាសម្តែង ដេននី ក្វាន់ បន្ថែមថានេះហើយឥទ្ធិព លនៃការវះកាត់កែសម្ផស្ស ពីមុនគេហៅខ្ញុំតែមីខ្មៅ មីច្រមុះកំពិត ឥលូវមិនដូចពីមុនទេ ខ្ញុំស្អាតហើយ ។អ្នកគាំទ្រយល់ឃើញថាសម្រសើ ដេននី ក្វាន់ ពី មុននិងឥឡូវពិតជាខុសគ្នា៣៨០ដឺក្រេ៕